• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ផលិតផលឫស្សីនិងផ្តៅ បាវមីញ (Bao Minh) - ការនាំចេញផលិតផលប្រកបដោយច្នៃប្រឌិត


ដោយការច្នៃប្រឌិតរបស់យុវជនដែលយកចិត្តទុកដាក់ក្នុងការថែរក្សាសោភ័ណភាពវប្បធម៌នៃភូមិសិប្បកម្ម យីហោ ផលិតផលធ្វើពីឫស្សីនិងផ្តៅ (Bao Minh) បានរកឃើញ វិធីផ្ទាល់ខ្លួនមួយ ដើម្បីបញ្ជាក់ពីតម្លៃ​នៃផលិតផល​នៅលើ​ទីផ្សារ​ពិភពលោក។

ចូលមកស្រុកជឿងមី (Chuong My) ជនជាតិវៀតណាម គ្រប់រូបចងចាំកន្លែងនេះគឺជាភូមិប្រកបមុខរបរត្បាញឫស្សីនិងផ្តៅ។ នេះក៏ជាតំបន់មាន“ មុខរបរចំនួន ១០០” ដែលបានមានសិប្បករឧស្សាហ៍ព្យាយាមនិងមានទេពកោសល្យ។ ភូមិចំនួន ៣១ ដែលផលិតផលិតផលធ្វើពីឫស្សីនិងផ្តៅនៅទីនេះកំពុងនាំចេញផលិតផលទៅ កាន់ ៣០ ប្រទេសជុំវិញពិភពលោក។ ក្នុងភូមិរបរនេះមានយុវវ័យជាច្រើនជំនាន់ដែលបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ហើយពួកគេបាននាំមកចំណេះដឹងនិងទឹកចិត្តត្រឡប់មកស្រុកកំណើតវិញ។

កាលពី២០១៧ ក្រុមហ៊ុនភាគហ៊ុន  បាវមីញ (Bao Minh) ត្រូវបានបង្កើតឡើងដោយគំនិតរបស់លោកនាយក យឿង អាញស្វឹន (Duong Anh Xuan) គឺជាអតីតនិស្សិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ហាណូយ (Ha Noi)។ ការជ្រើសរើសស្រុក ជឿងមី (Chuong My)  ជាកន្លែងមួយ ដើម្បីអនុវត្តគំនិត ហើយធ្វើឱ្យរស់ឡើងវិញនៃតំលៃផលិតផលសិប្បកម្មប្រពៃណីជាមួយនឹងស្មារតីនៃការចាប់ផ្តើមធ្វើអាជីវកម្ម៖“ កន្លែងណាដែលមានឆន្ទះ កន្លែងនោះមានភាពជោគជ័យ” ។ គាត់បានបង្កើតរោងជាងចំនួន ៥ នៅស្រុក ជឿងមី (Chuong My) និងយកឃុំ ដុង ភឿងអៀន (Dong Phuong Yen) ធ្វើជាមណ្ឌល ដើម្បី ប្រមូលសិប្បករឆ្នើម ដែលចូលចិត្តការងារត្បាញផលិតផលធ្វើពីឫស្សីនិងផ្តៅ។



លោកង្វៀនស្វឹនធុយ (Nguyen Xuan Thuy) នាយកផ្នែកលក់ដូរនៃរោងចក្របាវមីញ (Bao Minh) កំពុងពិនិត្យមើលបច្ចេកទេសផលិតផលឫស្សីនិងផ្តៅត្បាញដែលកម្មករកំពុងសម្រេច។


ផលិតផលត្បាញពីឫស្សីនិងផ្តៅ ដូចជា ថង់ផ្តៅនិងកន្ត្រក បន្ទាប់ពីហាលក្រោមកំដៅនៃព្រះអាទិត្យឲ្យស្ងួត ដើម្បី ឱ្យផលិតផលកាន់តែប្រើប្រាស់បានយូរនៅពេលប្រើ។


រោងចក្របាវមីញ (Bao Minh) ទាក់ទាញកម្មករក្នុងស្រុកជាច្រើន មកពីឃុំនានាក្នុងស្រុក ជឿងមី (Chuong My) ។


ផលិតផលធ្វើពីឫស្សីនិងផ្តៅត្រូវបានផលិតដោយភាពល្អិតល្អន់ ដើម្បីធ្វើឱ្យផលិតផលប្រើប្រាស់បានយូរ។


ផ្តៅគឺជាវត្ថុធាតុដើមធម្មជាតិដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងផលិតផលផ្តៅ ដូចជា កន្ត្រក ថង់ ប្រអប់ ...។


ដំណើរការនៃការដុសខាត់ផលិតផលដោយម៉ាស៊ីន។


ដំបងឫស្សីត្រូវបានបំបែកនិងរលោង បន្ទាប់មក ត្បាញ ក្លាយទៅជាផលិតផល។


សេចក្តីរីករាយរបស់កម្មករ នៅពេលបញ្ចប់ផលិតផលឫស្សីនិងផ្តៅ។


បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន បាវមីញ (Bao Minh)សុទ្ធតែជាយុវជនដែលមានសមត្ថភាព ហើយប្រើប្រាស់បច្ចេកវិទ្យាល្អបំផុតដែលកំពុងកត់ត្រានូវប៉ារ៉ាម៉ែត្រផលិតផល បានដាក់តាំងនៅក្នុង showroom របស់រោងចក្រ។
 

បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន បាវមីញ (Bao Minh) សុទ្ធតែជាយុវជនដែលមានសមត្ថភាព ហើយប្រើប្រាស់បច្ចេកវិទ្យាល្អបំផុតដែលកំពុងកត់ត្រានូវប៉ារ៉ាម៉ែត្រផលិតផល បានដាក់តាំងនៅក្នុង showroom របស់រោងចក្រ។

រោងចក្រប៉ាវមីញ (Bao Minh) ធ្វើអាជីវកម្មនូវវត្ថុធាតុដើមជាច្រើនដែលអាចរកបានក្នុងធម្មជាតិនៅប្រទេសវៀតណាម ដូចជា ដើមផ្តៅឫស្សីដូងស្មៅ ស្លឹកត្នោត ពោត ... ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ពីទីនេះដោយការច្នៃប្រឌិតរបស់សិប្បករ ផលិតផលជាច្រើនដែលមានសោភ័ណភាពនិងរចនាបថទំនើបត្រូវបានផលិតចេញ។ អតិថិជនអាចរកឃើញនៅរោងចក្រ បាវមីញ (Bao Minh) នូវផលិតផលដែលប្រើប្រាក់ក្នុងជីវិតរស់នៅប្រចាំថ្ងៃដូចជា៖ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ផលិតផលតុបតែងម៉ូតសម្លៀកបំពាក់ គ្រឿងសង្ហារឹម​ ... សាកសមនឹងតំរូវការរបស់អតិថជននិងនិន្នាការទីផ្សារ។

ផលិតផលធ្វើពីឫស្សីនិងផ្តៅបានឆ្លងកាត់ដំណើរការវាយតម្លៃល្អិតល្អន់សម្រាប់គុណភាពផលិតកម្មរបស់ក្រុមពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតរបស់ចិន Alibaba និងបានសាងសង់ហាងចំនួន ២ នៅលើទំព័រ Alibaba ដោយមានតំលៃលក់ចេញចំនួន ៣ លានដុល្លារក្នុងមួយឆ្នាំ។ លក្ខណៈពិសេសនៃផលិតផលធ្វើពីឫស្សីនិងផ្តៅគឺមានរាងសាមញ្ញ ប៉ុន្តែមានបច្ចេកទេសត្បាញនិងបិតយ៉ាងល្អិតល្អន់។ ក្រុមហ៊ុន  ប៉ាវមីញ (Bao Minh)ក៏មានការច្នៃប្រឌិតជាបន្តបន្ទាប់ដែលប្រើគំនូរវប្បធម៌ប្រពៃណីបញ្ចូលក្នុងផលិតផលនីមួយៗ ប៉ុន្តែធ្វើឱ្យទាន់សម័យ ដើម្បីឱ្យមានភាពទំនើបនិងទាន់សម័យ។ លោក Sungwon Choi តំណាងមជ្ឈមណ្ឌលរចនាវៀតណាម - កូរ៉េខាងត្បូងបានចាត់ទុកថា៖“ ផលិតផលរចនាធ្វើឫស្សីនិងផ្តៅរបស់ក្រុមហ៊ុន បាវមីញ (Bao Minh )មិនត្រឹមតែមានចំណេះដឹងនូវវប្បធម៌វៀតណាមតែប៉ុណ្ណោះទេ ថែមទាំងមានការផ្លាស់ប្តូរថ្មីៗ ទៀតផង ដូច្នេះ អតិថិជនអាស៊ីនិងអាមេរិកចូលចិត្តផលិតផលរបស់ក្រុមហ៊ុននេះណាស់” ។

លោក ង្វៀនស្វឹនធុយ (Nguyen Xuan Thuy) នាយក ផលិតកម្មរហស់ក្រុមហ៊ុន បាវមីញ (Bao Minh) បានចែក រំលែកដោយក្តីរីករាយថា៖“ក្រុមហ៊ុន បាវមីញ (Bao Minh) ទើបតែដាក់ដំណើរការរោងចក្រផលិតឫស្សីនិងផ្តៅ តាម ស្តង់ដារអន្តរជាតិ រោងចក្រនេះអាចចាត់ទុកថា ជាខ្សែ សង្វាក់បិទជិតៗ គ្នា ហើយ showroom  បានដាក់តាំងផលិតផលចំនួន ១០០០ ដែលមានគំរូផ្សេងៗគ្នា។



ក្រុមហ៊ុនបាវមីញ (Bao Minh) បានផលិតនូវផលិតផលធ្វើពីឫស្សីនិងផ្តៅជាច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងនិងអាមេរិក និងបង្កើតយីហោសម្រាប់មុខរបរត្បាញឫស្សីនិងផ្តៅរបស់វៀតណាម។


ផលិតផលកន្ត្រកខ្លះត្រូវបានត្បាញដោយស្មៅសមុទ្រ ។


ផលិតផលកន្ត្រកផ្តៅខ្លះនាំចេញទៅកូរ៉េខាងត្បូង។



ផលិតផលធ្វើពីឫស្សីនិងផ្តៅត្រូវបានត្រួតពិនិត្យគុណភាពរួចហើយ និងចាំនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។


ផលិតផលធ្វើពីឫស្សីនិងផ្តៅត្រូវបានត្រួតពិនិត្យគុណភាពរួចហើយ និងចាំនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។
 

មកដល់រោងចក្របាវមីញ (Bao Minh) អតិថិជនអន្តរជាតិមានឱកាសទទួលបាននូវភាពស្រស់ស្អាតនៃវប្បធម៌របស់ភូមិសិប្បកម្ម ហើយក៏មានអារម្មណ៍ថាពួកគេកំពុងធ្វើដំណើរទៅកាន់រោងចក្រផលិតផលិតផលធ្វើពីឫស្សីនិងផ្តៅដែលមានលក្ខណៈទំនើបបំផុត នៅប្រទេសវៀតណាម។

បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន បាវមីញ (Bao Minh) ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសលោកខាងលិច ជប៉ុនអាមេរិកនិងកូរ៉េខាងត្បូង ដោយទទួលតំលៃនាំចេញលពី ៣ លានទៅ ៥ លានដុល្លារក្នុងមួយឆ្នាំ។ លោក យឿង អាញស្វឹន (Duong Anh Xuan ) អគ្គនាយកនៃក្រុមហ៊ុនបាវមីញ ( Bao Minh) បានមានប្រសាសន៍ថា៖“ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ ឆ្នាំខាងមុខ ក្រុមហ៊ុន បាវមីញ (Bao Minh )បានកំណត់គោលដៅ ដើម្បីនាំចេញផលិតផលទៅកាន់ប្រទេសធំ ៗ ចំនួន ៣០ នៅលើពិភពលោក និងនាំមករោងចក្រ បាវមីញ ( Bao Minh) គឺជាកន្លែងទេសចរណ៍ភូមិរបរសិប្បកម្មធ្វើពីឫស្សីនិងផ្តៅ "./ ។

 

អត្ថបទ៖ប៊ិចវ៉ឹន, រូបថត៖ វៀតគឿងនិងឯកសារ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top