• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បាញ់ហយ​ភូឡុង (Phu Long)

ខេត្តប៊ិញធ្វឹន (Binh Thuan) ក្រៅពីកោះហនរើម (Hon Rom) មូយណែ (Mui Ne) ស្អាតឥតខ្ចោះ ជាមួយនឹងឆ្នេរខ្សាច់ ជួរដូង និងប្រភពជលផលសម្បូរបែប នៅទាំងមានម្ហូបអាហារពិសេសប្រចាំតំបន់ ប្រសិនបើមិនទាន់បានពិសាសាកទេ ហាក់ដូចជាមិនទាន់មកដល់ទីនេះ អាហារបាញ់ហយភូឡុង (Phu Long)។

មិនត្រឹមតែល្បីឈ្មោះខាងអាហារ របរធ្វើបាញ់ហយក៏ជា “អាហារអ្នកថតរូប” មួយដែរ ឱ្យតែជាអ្នកកាន់ម៉ាស៊ីនថតរូប ក៏ប្រាថ្នាចង់បានពិសោធន៍និងថតទុកនូវកាលៈទេសៈមួយ ដែលប្រាកដជាក់ស្តែងផង រស់រវើកបែបនេះផង។

ឡបាញ់ហយនៃគ្រួសារលោកឡេ វ៉ាន់ចឿង (Chuong) នៅទីប្រជុំជនភូថិញ (Phu Thinh) ទីរួមស្រុកភូឡុង (Phu Long) ស្រុកហាមធ្វឹនបាក់ (Ham Thuan Bac) ជារៀងរាល់ថ្ងៃផលិតបាញ់ហយ បានជាមធ្យម២០០ ទៅដល់២៥០គីឡូក្រាម (ចេញពីម្សៅអង្ករ មិនប្រើជាតិការពារ) រាល់ដំណាក់កាលសុទ្ធតែបានធ្វើដោយភាពហ្មត់ចត់៖ ជ្រើសរើសអង្ករឆ្ងាញ់ ត្រាំទឹកឆ្លងរាត្រី ជម្រះ កិនជាម្សៅ។ ម្សៅបានចំហុយអំឡុងពេលមួយម៉ោង ច្របាច់ទៅជាដើមម្សៅ បន្ទាប់មកនាំចូលទៅម៉ាស៊ីនសង្កត់ បង្កើតទៅជាសសៃ ពន្លាតចេញទៅលើចង្អេរ រួចយកទៅចំហុយអំឡុង២០នាទី។



បទដ្ឋានចំហុយបាញ់ហយនៅឡនំគ្រួសារលោកតាចឿង (Chuong)។

 

ដាក់ម្សៅចូលម៉ាស៊ីនសង្កត់បង្កើតជាសសៃ។

 

នំបានពន្លាតដាក់លើចង្អេរ យកទៅចំហុយអំឡុងពេល២០នាទី។

 

បាញ់ហយមួយចង្អេរឈ្ងុយឆ្ងាញ់ជាផលិតផលប្រចាំខេត្តប៊ិញធ្វឹន (Binh Thuan)។

 

បាញ់ហយមួយចង្អេរឆ្ងាញ់ ត្រូវមានទងតូចល្អិត បន្ទះនំមិនត្រូវរត់រាយ ឬជាប់ជាដុំ ពេលពិសាមិនពុករលួយ ដឹងរសជាតិផ្អែមនៃម្សៅអង្ករ រសជាតិទ្លាន់នៃទឹកខ្ទិះដូង តែងបានពិសានឹងពោះជ្រូកមានទាំងបេះដូង ថ្លើម ក្រលៀន។ល។ ភ្ជាប់នឹងបន្លែក្រអូប ជ្រលក់នឹងទឹកប្រៃអំពិល។

ជាងកន្លះសតវត្សរ៍ ប្រកបមុខរបរឆ្លងកាត់បីជំនាន់ ឡបាញ់ហយគ្រួសារលោកតាចឿង (Chuong) បានក្លាយទៅទីកន្លែងផ្គត់ផ្គង់ទំនុកចិត្តមួយ សម្រាប់ទូទាំងខេត្តប៊ិញធ្វឹន (Binh Thuan) មមាញឹកបែបនេះ តែគ្រួសារលោកតា តែងរួសរាយបង្កលក្ខណៈ ឱ្យបងប្អូនអ្នកថតរូបធ្វើការងារ នោះក៏ជាចរិតអ្នកស្រុកប៊ិញធ្វឹន (Binh Thuan) មានចិត្តទូលាយ រាប់អានភ្ញៀវ៕

 

- បាញ់ហយពោះជ្រូក ជាអាហារពិសេសប្រចាំតំបន់ខេត្តប៊ិញធ្វឹន (Binh Thuan) បាញ់ហយពោះជ្រូកជាអាហារ ដែលមានបាញ់ហយ ពោះជ្រូក នំក្រៀប បន្លែស្រស់ និងទឹកជ្រលក់។
- រសជាតិទាំងអស់សម្របចូលគ្នា បង្កើតជាម្ហូបអាហារ ដែលបានចាត់ចូលជាអាហារពិសេសប្រចាំតំបន់ នៅតំបន់ដីពោរពេញទៅដោយកម្តៅនិងខ្យល់។

អត្ថបទនិងរូបថត៖ លី ហ្វាងឡុង
ប្រែសម្រួល៖ រីកើង



Top