• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំចេកចៀន

នំចេកចៀនជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់ក្មេងស្រីនិងសិស្សនិស្សិត ដោយសារតែរសជាតិឈ្ងុយឆ្ងាញ់ ជាតិផ្អែម​ដែល​ខុសនឹងនំប្រភេទដទៃទៀត។

មិនត្រឹមតែជាមុខម្ហូបដែលពិសាក្នុងកំឡុងពេលឃ្លានបាយ  នំចេកចៀនក៏ត្រូវបានគេស្គាល់ដូចជា“ ម្ហូបរំលឹកអនុស្សាវរីយ៍” ដែលមិនអាចបំភ្លេចបានរបស់សិស្សនិស្សិតទេ។ ជាការពិតណាស់ នៅពេលពិសានំចៀននេះមួយមាត់ អ្នកនឹងមានអារម្មណ៍ថានំចេកចៀននោះស្រួយ រសជាតផ្អែមទន់របស់ចេកលាយជាមួយក្លិនឈ្ងុយមកពីផ្លែដូង ដែលបង្កើតចំណាប់អារម្មណ៍អស្ចារ្យ។

អាហារសម្រន់នេះមានតាំងពីច្រើនឆ្នាំមកហើយ នៅក្នុងទីក្រុងអ៊ូអរ។ រូបភាពរបស់ម្ដាយនិងនារីដែលរុញរទេះនៅជុំវិញផ្លូវដែលហាក់ដូចបានលេចចេញក្នុងគំនិតរបស់អ្នក នៅពេលដែលមើលឃើញដោយចៃដន្យ។

 

នំចេកចៀន។ រូបថត៖ ង្វៀនលន់


ដើម្បីឱ្យមាននំឡើងពណ៌លឿងស្រួយឆ្ងាញ់ អ្នកលក់ត្រូវកំណត់ពេលវេលា ដើម្បីយកចេកចេញពីខ្ទះប្រេងក្តៅ។ ដូច្នោះហើយអ្នកលក់ត្រូវទុកអណ្តាតភ្លើងដែលឆះជាមធ្យម មិនធំពេក ក៏មិនតូចពេកទេ។ ប្រសិនបើអ្នកចង់បានមាននំចៀកនេះស្រួយ អ្នកនឹងដាក់បញ្ចូលនំនេះក្នុងទឹកម្សៅម្តងទៀត ហើយចៀននំចេករហូតដល់ឡើងពណ៌លឿង បន្ទាប់មកយកនំចេកនេះនិងដាក់លើចាន។

នំចេកចៀនគឺជាអាហារលក់នៅតាមផ្លូវនិងក្លាយជាម្ហូបដ៏ល្បីល្បាញមួយដែលអ្នកទេសចរគួរតែភ្លក់ម្តងក្នុងឱកាសមកទស្សាទីក្រុង សាយហ្គន (Sai Gon)។ ឥឡូវនេះសម្រាប់ អ្នកដែលចូលចិត្តនំចេកចៀន រាល់សប្តាហ៍ អ្នកអាចទិញនំចេកចៀន នៅតាមដងផ្លូវអាហារ និងយកទៅផ្ទះ។ អារម្មណ៍សប្បាយរីករាយមកពីការពិសានំចេកចៀនឈ្ងុយឆ្ងាញ់ នៅពេលព្រឹកឬពេលជួបជុំជាមួយមិត្តភក្តិ និងពិសារ នំចេកចៀនដែលមាន រសជាតិ ឈ្ងុយឆ្ងាញ់ ពណ៌លឿងគួរឲ្យចង់ពិសារ ./ .

 

អនុវត្ត៖ ង្វៀនលន់


Top