• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងការពារជាតិវៀតណាម - អាមេរិកមានការអភិវឌ្ឍកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់

យើង​ខ្ញុំចង់​កសាង​ទំនាក់​ទំនងកិច្ច​សហប្រតិបត្តិ​ការការពារ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ជាក់​ស្តែង​ដើម្បី​ជួយ​វៀត​ណាម ឱ្យក្លាយជាឯករាជ្យ រឹង មាំ មានវិបុលភាព និងរក្សាអ​ធិបតេយ្យភាពរបស់​ខ្លួន រួមជាមួយ​សហរដ្ឋ​អាមេរិក និងប្រទេសដទៃទៀត ដើម្បីធានាសន្តិសុខនិងវិបុលភាពក្នុងតំបន់។
 
ឆ្លើយសម្ភាសន៍​របស់អ្នកយកព័ត៌ មាននៃវិទ្យុសំឡេងវៀតណាម ក្នុងឱកាសដែលវៀតណាមនិងសហរដ្ឋ អាមេរិក ត្រៀម​ប្រារព្ធខួប ២៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២០) ឧបការីរង​រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Reed Werner បានសង្កត់ធ្ងន់ថា៖ វិបត្តិ កូវីដ ១៩ បាន​បង្ហាញ​ជាថ្មីម្តងទៀត ថា ប្រទេសទាំងពីរកំពុងមានភាព ជាដៃគូរឹងមាំ មានកិច្ចសហប្រតិបត្តិយ៉ាងល្អប្រសើរ មាន​ការជួយគ្នាទៅ វិញទៅមក ដែលទាំងជាសក្ខីភាពរស់រវើក នៃកិច្ចសហប្រតិបត្តិការទ្វេ ភាគី ជាលទ្ធផល​នៃកិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយជោគជ័យក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ទំនាក់​ទំនងការ​ពារជាតិ​រវាង​សហ​​រដ្ឋអាមេរិក និងវៀតណាមពេលនេះកាន់តែរឹងមាំជាងពេលណាៗទាំងអស់។
​ 
“សហរដ្ឋអាមេរិក​ប្តេជ្ញាកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម តាមរយៈការបង្កើនកិច្ចសហប្រតិប ត្តិការលើវិស័យ​ជាច្រើន ដូចជា សន្តិសុខតាមសមុទ្រ សកម្មភាពរក្សាសន្តិភាព ជំនួយមនុស្សធម៌ និង​ការ​កាត់​បន្ថយ​គ្រោះមហន្តរាយ ការបណ្តុះបណ្តាលផ្នែកយោធាជំនាញ ជួយវៀត​ណាម​កសាង​សមត្ថភាព​ការពារ​អធិបតេយ្យភាព​។ អ្វីៗសំខាន់ជាងនេះ គឺវៀតណាមជាប្រធានអាស៊ាននៅឆ្នាំនេះ។ យើងខ្ញុំវាយតម្លៃខ្ពស់​ចំពោះការ​ធ្វើជាប្រធាន​អាស៊ានរបស់វៀតណាម។ សូមគូសបញ្ជាក់ថា អាស៊ានគឺជាសមាសធាតុ​សំខាន់​និង​ជាមជ្ឈភាព​នៃយុទ្ធសាស្ត្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់សហរដ្ឋអាមេរិកផងដែរ”។ នេះបើយោងតាម​ប្រសាសន៍​របស់​ លោក Reed Werner ឧបការីរងនៃរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក។
 
ពាក់ព័ន្ធនឹង​បញ្ហាសមុទ្រខាងកើតវិញ ឧបការីរងរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Reed Werner បាន​និយាយ​ថា៖ សហរដ្ឋអាមេរិក​មានអត្ថប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​ថែរក្សា​ស្ថេរភាព​នៅតំបន់​សមុទ្រ​ខាង​កើត​ ក៏ដូច​ជាសម្រាប់ការគោរពច្បាប់ក្នុងតំបន់នេះ។  លោករូបនេះបានបន្តថា៖  “នាពេលថ្មីៗនេះ សហរដ្ឋ អាមេរិក​និង​ប្រទេសជាច្រើននៅជុំវិញពិភពលោក មានការព្រួយបារម្ភអំពីសកម្មភាពបង្ខិតបង្ខំ និងការ​បង្ក​រឿង​ហេតុ​នៅ​សមុទ្រខាងកើត ដូចជា ការបុកលិចចកប៉ាល់នេសាទ ការអុកឡុក​ដែលរំខាន​ដល់ការ​ធ្វើប្រតិ​បត្តិការ​ខួង​ប្រេង​របស់ប្រទេសនានា និងការរារាំងបណ្តាប្រទេសអាស៊ានបានទទួល ធនធានធម្មជាតិ ដោយហាម​ប្រាម​ជា​លក្ខណៈ​ឯកតោភាគី និងបង្កើតអង្គភាពរដ្ឋបាលមួយចំនួន ខណៈដែលប្រទេសទាំង​អស់កំពុង​ផ្តោតការ​ខិតខំប្រឹ​ងប្រែ​ងរបស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺរា​តត្បាត កូវីដ ១៩។  ពិភពលោកនិងតំបន់​កំពុងតាម​ដានជាប់​នូវសកម្មភាព​ទាំងអស់នេះ”។
 
ឧបការីរង​ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Reed Werner បានឲ្យដឹងថែមទៀតថា សហរដ្ឋ​អាមេរិក​នឹង​រក្សាវត្ត​មាន​យោធាជាប្រចាំនៅសមុទ្រខាងកើត ក៏ដូចជាប្រតិបត្តិការសមយុទ្ធជាមួយដៃគូនិងសម្ព័ន្ធមិត្ត។ ទន្ទឹមនឹង​នោះ សម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូដូចជាវៀតណាម ដើម្បីការ​ពារ​អធិបតេយ្យ​ភាព​និង​ថែរក្សា​សណ្តាប់​ធ្លាប់ដោយផ្អែកលើច្បាប់ ក៏ដូចជាពង្រឹង​​សន្តិសុខតាមស​មុទ្រ​ជាដើម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top