• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ទម្រង់រូបនិមិត្តម្ហូបអាហារវៀតណាមធ្វើដោយដីឥដ្ឋ

ជាមួយនឹងបំណងធ្វើផលិតផល handmade ក្រោមរូបភាពអំណោយ ក៏ដូចជាប្រកបដោយលក្ខណៈវប្បធម៌វៀតណាម អ្នកនាង ង្វៀន ហាអាន (Nguyen Ha An) អាយុ៩X  កំពុងច្នៃទម្រង់រូបនិមិត្តម្ហូបអាហារវៀតណាម 3D ដោយវត្ថុធាតុដីឥដ្ឋ ព្រមទាំងបើកហាងឧទ្ទេសនាមផលិតផលនៅក្រុងហាណូយ។ ឈុតផលិតផលរបស់អ្នកនាង ហាអាន (Ha An) នេះ បានទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយឧទ្ទេសនាមដល់អ្នកអាន។

អ្នកនាង ហាអាន (Ha An) បញ្ចប់ការសិក្សាជំនាញ ផ្នែកខាងស្ថាបត្យកម្មសំណង់ នរណាក៏គិតថានឹងធ្វើការពាក់ព័ន្ធដល់ការងាររចនាផ្ទះ ប៉ុន្តែពេលនៅជានិស្សិត អ្នកនាងអាយុ៩X នេះ បានចាប់ផ្តើមទៅបង្រៀនខាងធ្វើរបស់ handmade សម្រាប់ប្អូនៗ។ ក្នុងបទដ្ឋានស្វែងយល់ឯកសារ សម្រាប់ការបង្រៀនរបស់ខ្លួន អ្នកនាងហាអាន (Ha An) បានសម្រេចចិត្ត ពេលបញ្ចប់ការសិក្សា នឹងផ្សារភ្ជាប់ជាមួយផលិតផល handmade។

ផ្តើមចេញពាណិជ្ជសញ្ញា Veene នាឆ្នាំ២០១៤ អ្នកនាង ហាអាន (Ha An) រួមនឹងបុគ្គលិក ចំណាយពេលវេលាយ៉ាងច្រើន ដើម្បីបង្កើតផលិតផលទៅតាមតម្រូវការសំណូមពររបស់អតិថិជន។ ម្យ៉ាងទៀត ក្រៅពីការអនុវត្ត គម្រោងការសម្រាប់ក្រុមហ៊ុននំបង្អែមមួយរួចរាល់ អ្នកនាង ហាអាន (Ha An) បានគិតដល់ការងារបង្កើតឈុតផលិតផលម្ហូបអាហារ ដែលមានលក្ខណៈអត្តសញ្ញាណជនជាតិវៀតណាម នៅឆ្នាំ២០១៩។



អ្នកនាង ហាអាន (Ha An) ជានិស្សិតម្នាក់ បញ្ចប់ការសិក្សាផ្នែកខាងស្ថាបត្យកម្មនៅអាយុ២៨ឆ្នាំ - ចាប់ផ្តើមច្នៃរូបភាពម្ហូបអាហារ “ទម្រង់ខ្នាតដ៏មហាតូច" មុននេះមួយឆ្នាំ ពេលចំណូលចិត្តខាងម្ហូបអាហារវៀតណាម បំផុសពេញពិភពលោក។


អំពីវត្ថុធាតុ អ្នកនាង ហាអាន (Ha An) ប្រើប្រាស់ដីឥដ្ឋ៩០% និងជ័ររាវ១០% (សំខាន់សម្រាប់បង្កើតស្នាមលម្អិតដូចជា ទឹកសម្ល)។


ក្នុងការិយាល័យរបស់ Veene សព្វថ្ងៃមានមិត្តយុវវ័យចំនួន១២នាក់ ដែលរួមនឹងអ្នកនាងច្នៃផលិតផលដ៏រស់រវើក ទម្រង់រូបនិមិត្តម្ហូបអាហារខ្នាតមហាតូច ដែលបង្កើតដោយវត្ថុធាតុមកពីដីឥដ្ឋ ជ័ររាវ ឈើជាដើម។


ផលិតផលទាំងអស់ សុទ្ធតែធ្វើដោយសិប្បកម្ម ហេតុនោះអ្នកគ្រប់គ្នា ត្រូវរួមដៃចំណាយពេលវេលា កម្លាំង និងភាពអត់ធ្មត់យ៉ាងច្រើន ដើម្បីធ្វើសម្រេចនូវផលិតផលគំរូមួយចំនួន។


ភាពពិបាកចំពោះ អ្នកនាង ហាអាន (Ha An) និងសហការី គឺត្រូវធ្វើដូចម្តេច ទម្រង់រូបភាពនេះដូចជា អាហារពិតប្រាកដបំផុត។ ចង់បានប្រការទាំងនោះ ត្រូវធ្វើដោយ “ពិត” ផ្តើមពីស្នាមលម្អិតដែលតូចបំផុត។

ទម្រង់រូបភាពនំប៉័ង ដែលបានធ្វើសម្រេចដោយ អ្នកនាង ហាអាន (Ha An) និងសហការី
 

ចំណាយពេលជិតពីរខែ ទើបអ្នកនាង ហាអាន (Ha An) មានគម្រោងគំនិត គូរពង្រាយដោយដៃ និងបង្វែលរចនានៅលើម៉ាស៊ីន។ ពេលមានប្លង់រចនា3D ជារួចស្រេច ទើបអ្នកនាងគិតដល់វត្ថុធាតុដីឥដ្ឋ សម្រាប់បង្កើតទម្រង់រូបនិមិត្តម្ហូបអាហារ។ អ្នកនាង ហាអាន (Ha An) បានដាក់ទិញវត្ថុធាតុមកពីប្រទេសក្រៅ ដើម្បីយកមកធ្វើសាកល្បង តើវត្ថុធាតុណាមួយសមស្រប់ជាង។ បន្ទាប់ពីធ្វើបានជារូបរាងដំបូង អ្នកនាងរួមនឹងបុគ្គលិកនៃ Veene ផ្ចិតផ្ចង់និងកែសម្រួល បង្កើតជាឈុតផលិតផលទម្រង់រូបនិមិត្តម្ហូបអាហារវៀតណាម រួមមាន៖ ភើ ខខាញ់និង​គ្រឿង​ទេស (Kho quyet) បង្អែមបបរអំបុកវៀតណាម នំប៉័ង ត្រីខឆ្នាំងដី ជាដើម។

ដើម្បីធ្វើបានទម្រង់រូបនិមិត្តម្ហូបអាហារដ៏មហាតូច ដែលមានខ្នាតប៉ុនកាក់ប្រាក់ ដែលធ្វើដោយវត្ថុធាតុដីឥដ្ឋ៩០% និងជ័ររាវ១០% តាមអ្នកនាង ហាអាន (Ha An) ការងារលំបាកគឺមិនអាចគូរផ្ទាល់បាន។ ជាពិសេស ត្រូវធ្វើដូចម្តេចដើម្បីមនុស្សគ្រប់គ្នាមើលទៅ ស្មានថាម្ហូបអាហារពិតប្រាកដ ប្រការនេះទាមទារភាពច្នៃប្រឌិត ផ្ចិតផ្ចង់ទ្វេដង បើប្រៀបនឹងការងារធ្វើទម្រង់រូបភាពផ្សេងៗ របស់ Veene។

ធម្មតាដើម្បីធ្វើបានទម្រង់និមិត្តម្ហូបអាហារ អ្នកនាង ហាអាន (Ha An) នឹងត្រូវបង្កើតគ្រឿងប្រដាប់ដូចជា៖ ចាន ទៀប ចង្កឹះ ស្ពក រួចក្រោមមក ទើបបង្កើតដល់ទម្រង់រូបនិមិត្តអាហារ។ ទម្រង់រូបនិមិត្តអាហារនីមួយៗ សុទ្ធតែមានភាពលំបាកធ្វើដោយឡែក។ ដើម្បីបង្កើតបានចានភើ ពិបាកបំផុតគឺធ្វើស្លឹកខ្ទឹម រីឯមុខម្ហូបខខ្លាញ់និង​គ្រឿង​ទេស​ (Kho quyet) ទាមទារត្រូវមានម្រេចល្អិត និងអមជាមួយស្លាបព្រាឈើ ដែលធ្វើខាត់ដោយដៃ ឬត្រីខឆ្នាំងដីគឺត្រូវមានដើមស្លឹកគ្រៃ និងចម្រៀកដើមស្លឹកគ្រៃ។ ក្នុងចំណោមរូបភាពទាំងនោះ បង្អែមបបរអំបុកវៀតណាម ជាទម្រង់រូបនិមិត្តម្ហូបអាហារពិបាកធ្វើ និងបង់ពេលវេលាច្រើនបំផុត ពីព្រោះត្រូវបង្កើតក្បាច់រចនានៅលើចានទៀប ដែលទាមទារអ្នកមានថ្វីដៃ។ ធម្មតាទម្រង់រូបនិមិត្តម្ហូបអាហារដ៏មហាតូច អ្នកនាងត្រូវចំណាយពេលពី៥ ទៅដល់៧ថ្ងៃ ទើបធ្វើសម្រេច។




មុខម្ហូបដែលមានស្លឹកខ្លឹមបែកផ្កា សាច់គោភ្លាពណ៌ជក់ចិត្ត មានក្រូចឆ្មា ម្ទេស នំឆាខ្វៃ សៀងម្ទេស ខ្លឹមត្រាំ ដូចនៅតាមហាងភើនាភូមិភាគខាងជើងណាមួយក៏មាន។


ត្រីខឆ្នាំងដី ហូបជាមួយនឹងបាយ ដែលមានគ្រប់នូវស្នាមលម្អិតដូចជា ដើមស្លឹកគ្រៃ ម្ទេស រំដេង ខ្លឹមស ស្លឹកចេកជាដើម។


នំប៉័ង ជាអហារល្បីរបស់ប្រជាជនវៀតណាម ក៏បានអ្នកនាង ហាអាន (Ha An) និងសហការីបម្រួញតូច ដែលមានខ្នាតប៉ុនម្រាមដៃ។


ម្ហូបខខ្លាញ់និង​គ្រឿង​ទេស​ (Kho quyet) របស់ប្រជាជនភូមិភាគខាងត្បូងវៀតណាម ហូបជាមួយនឹងបាយក្តាំង បានបង្កើតឡើងដូចរូបភាពពិតៗ។


បង្អែមបបរអំបុកវៀតណាមរួមមាន៖ ចានបង្អែម ចានខ្ទីដូង ផ្កាឈូក និងផ្លែឈូក បានរៀបដាក់នៅក្បែរពិណ ស្លឹកឈូក។ ស្លឹកឈូកមានទំហំមិនពេញពីរថ្នាំងដៃមនុស្សធំផង។








មិនត្រឹមតែជាទម្រង់រូបនិមិត្តម្ហូបអាហារដូចជា៖ ភើ នំបញ្ចុក បាយ ត្រីខ បង្អែមបបរអំបុកវៀតណាម អនាគតអ្នកនាងចង់ធ្វើច្រើនជាង អំពីផលិតផលវប្បធម៌វៀតណាម។
 

មកដល់សព្វថ្ងៃ ទម្រង់រូបនិមិត្តម្ហូបអាហារមាន៥ទម្រង់ដូច៖ ភើ ខខាញ់ បង្អែមបបរអំបុកវៀតណាម នំប៉័ង ត្រីខ របស់អ្នកនាង ហាអាន (Ha An) បង្កើតឡើង បានភ្ញៀវទេសចរអញ្ជើញមករកទិញ ទុកសម្រាប់តាំងនៅភោជនិយដ្ឋាន ឬធ្វើជាអំណោយជូនសាច់ញាតិ ដោយមានតម្លៃពី១,៦លានដុងឡើងទៅ សម្រាប់ទម្រង់រូបនិមិត្តម្ហូបអាហារនីមួយៗ។

អ្នកនាងហាអាន (Ha An) ចែករំលែក៖ “មុខម្ហូបអាហារវៀតណាមនីមួយៗ សុទ្ធតែមានសម្រស់ស្រស់ស្អាតពិសេសដោយឡែករបស់វា។ ខ្ញុំបង្កើតនូវប៉ុន្មានរូបភាពនេះ រួមជាមួយនឹងបំណងទឹកចិត្តឧទ្ទេសនាមឱ្យ មនុស្សគ្រប់គ្នាស្គាល់ច្រើនថែមទៀត អំពីសម្រស់ស្រស់ស្អាតនៅក្នុងវប្បធម៌ម្ហូបអាហារវៀតណាម៕

អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top