• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម

នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃទិវាបដិវត្តន៍ខែសីហាជោគជ័យ និងបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០) អគ្គនាយកដ្ឋានបណ្ណសារនិងតម្កល់ឯកសារជាតិ​ សហការនឹងសារមន្ទីរវិចិត្រសិល្បៈ​វៀត​ណាម​រៀប​ចំតាំងពិព័រណ៍ ”ពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម - វិចិត្រករ ប៊ូយត្រាងចឿក (Bui Trang Chuoc)”។

លើកដំបូងឯកសារតម្កល់មានជិត២០០ផ្ទាំង ស្តីពីការកកើតនិមិត្តសញ្ញារដ្ឋវៀតណាម និងច្បាប់ដើមនៃការពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋ របស់វិចិត្រករប៊ូយ ត្រាងចឿក (Bui Trang Chuoc) (១៩១៥ - ១៩៩២) បានឧទ្ទេសនាមចំពោះមហាជន។ ដោយទេពកោសល្យនិងភាពពលកម្មស្វាហាប់ វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) បង្កើតទៅជាដំណើរច្នៃប្រឌិតទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម ដ៏ចំណានជាមួយនឹងច្បាប់គំនូរស្រាវជ្រាវ ពង្រាង និងច្បាប់គូរលម្អិតចំនួន១១២ផ្ទាំង។ ក្នុងនោះ ច្បាប់ពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម របស់វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ចំនួន១៥ផ្ទាំង បានគណៈកម្មការវិចិត្រសិល្បៈ - ផ្នែកសិល្បៈមជ្ឈិមជ្រើសរើសផ្ញើទៅកាន់ក្រសួងឃោសនា សម្រាប់តម្កល់ជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល នាខែតុលា ឆ្នាំ១៩៥៤។



ពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាមមួយ បានវិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) គូរដោយខ្មៅដៃ តាំងបង្ហាញនៅពិធីតាំងពិព័រណ៍។


ពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋ របស់វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) បានចារស្លាករូបភាព សម្រស់ប្រទេសវៀតណាម។ ពង្រាងទម្រង់គំរូនេះ មានតម្លៃពិសេសធំធេង ខាងប្រវត្តិសាស្រ្ត វប្បធម៌។


តាំងពិព័រណ៍ច្បាប់គូរសិក្សា ច្បាប់ពង្រាង និងច្បាប់គូរលម្អិតនិមិត្តសញ្ញារដ្ឋវៀតណាម របស់វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ចំនួន១១២ផ្ទាំង ។


ច្បាប់គូរពង្រាងនិមិត្តសញ្ញារដ្ឋវៀតណាម របស់វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ជាមួយនឹងរូបផ្កាយប្រាំជ្រុងនៅលើខឿនទង់ក្រហម ព្រះអាទិត្យបញ្ចេញកាំរស្មី ព័ទជុំវិញទៅដោយកួរស្រូវ និងដែកដំបង្ហាញពីខឿនឧស្សាហកម្ម។


ច្បាប់មួយក្នុងចំណោមច្បាប់ពង្រាងទម្រង់គំរូដើម នៃនិមិត្តសញ្ញារដ្ឋវៀតណាម របស់វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) បានគណៈកម្មការវិចិត្រសិល្បៈ - ផ្នែកសិល្បៈមជ្ឈិម ជ្រើសរើសផ្ញើទៅកាន់ក្រសួងឃោសនា សម្រាប់តម្កល់ជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល នាខែតុលា ឆ្នាំ១៩៥៤។


ក្រិត្យលេខ២៥៤ - SL ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥៦ ចុះហត្ថលេខាដោយលោកប្រធានហូជីមិញ អំពីការប្រកាសទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម បានតាំងបង្ហាញនៅពិធីតាំងពិព័រណ៍។


សង្ខេបប្រវត្តិអតីតវិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) (១៩១៥ -១៩៩២) បានព្យួរតម្កល់នៅតាំងពិព័រណ៍។ ជាវិចិត្រករមានទេពកោសល្យខាងគូរគំនូរ វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ក៏ជាម្ចាស់នៃទម្រង់គំរូគ្រឿងឥស្សរិយយស មេដាយ តារាងមាស បណ្ណសរសើរ តែមជាដើម កំពូលគឺសំណង់ច្នៃប្រឌិតទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម។


អនុប្រធានគណៈកម្មការវប្បធម៌ អប់រំ យុវជន យុវតី និងកុមារសភា ហ្វាងធីហ្វា (Hoang Thi Hoa) និងគណៈប្រតិភូក្នុងថ្ងៃបើកតាំងពិព័ណ៍។ រូបថត៖ ឡេមិញ


តាំងពិព័រណ៍ “ពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម -  វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ឧទ្ទេសនាមដំណើរច្នៃប្រឌិតទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម។


លោកស្រី ហ្វាង ធីហ្វា (Hoang Thi Hoa)  និងលោកស្រី ប៊ូយ មិញធ្វី (Bui Minh Thuy) (ពាក់អាវផាយ) ជាកូនស្រីរបស់អតីតវិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) មានវត្តមាននៅតាំងពិព័រណ៍កិត្តិយសឪពុករបស់ខ្លួន លោកគឺជាម្ចាស់និមិត្តសញ្ញារដ្ឋវៀតណាម។ រូបថត៖ ឡេមិញ 


លោកស្រី ហ្វាង ធីហ្វា (Hoang Thi Hoa)  និងលោកស្រី ប៊ូយ មិញធ្វី (Bui Minh Thuy) (ពាក់អាវផាយ) ជាកូនស្រីរបស់អតីតវិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) មានវត្តមាននៅតាំងពិព័រណ៍កិត្តិយសឪពុករបស់ខ្លួន លោកគឺជាម្ចាស់និមិត្តសញ្ញារដ្ឋវៀតណាម។ រូបថត៖ ឡេមិញ 
 

កម្មាភិបាលចំណុះមជ្ឈមណ្ឌលតម្កល់ឯកសារជាតិទី៣ មានមោទនភាពទស្សនានិមិត្តសញ្ញារដ្ឋជាផ្លូវការ ជានិមិត្តរូបនៃប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម តាំងបង្ហាញនៅពិធីតាំងពិព័រណ៍។ នេះជាអង្គភាពមួយមានកិត្តិយសទទួលឯកសារទាំងស្រុង ទាំងច្បាប់ពង្រាង ច្បាប់ដើម នៃសមិទ្ធផលច្នៃប្រឌិត ក៏ដូចជាឯកសារឯកជនទាំងស្រុងរបស់វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ដាក់ចូលថែរក្សាសុវត្ថិភាព នៅមជ្ឈមណ្ឌលតម្កល់ឯកសារជាតិ។

ពិធីប្រឡងច្នៃប្រឌិតទម្រង់គំរូនិមិត្តសញ្ញារដ្ឋ បានប្រកាសដំណើរការនាឆ្នាំ១៩៥១ ទាក់ទាញការចូលរួមនៃវិចិត្រករទូទាំងប្រទេស។ វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) (១៩១៥ - ១៩៩២) បញ្ចប់ការសិក្សានៃសាលាឧត្តមសិក្សាវិចិត្រសិល្បៈឥណ្ឌូចិន (វគ្គ ១៩៣៦ - ១៩៤១) ជាជនជាតិវៀតណាមគូរតែមប្រៃសណីយ៍ដំបូងបង្អស់ នៅឥណ្ឌូចិន។ នៅឆ្នាំ១៩៥៣ លោកទទួលបានភារកិច្ចច្នៃប្រឌិតទម្រង់គំរូបណ្ណសរសើរ គ្រឿងឥស្សរិយយស មេដាយ សម្រាប់រដ្ឋាភិបាល នៃសាធាណរដ្ឋសង្គមនិយមវៀតណាម និងចាប់ផ្តើមចូលរួមការប្រឡងច្នៃប្រឌិតទម្រង់គំរូនិមិត្តសញ្ញារដ្ឋ។

ជាមួយនឹងទេពកោសល្យ កម្លាំងពលកម្មឃ្មាតខ្មី ឧស្សាហ៍ ផ្ចិតផ្ចង់ និងភាពហ្មត់ចត់ ដំណើរច្នៃប្រឌិតទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម នៃវិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) ពិតជាចំណានណាស់ មិនត្រឹមតែសម្បូរបែបខាងរូបរាង ពណ៌ សំណាកគំរូ ខ្នាត គំនិតសិល្បៈ នៅទាំងមានបរិមាណធំនៃការពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋ ជាធ្លុងមួយ ពោរពេញទៅដោយអត្តញ្ញាណ ប្រពៃណីវប្បធម៌ នៃជនជាតិវៀតណាម។
តាំងពិព័រណ៍ “ពង្រាងទម្រង់គំរូនិមិត្តសញ្ញារដ្ឋវៀតណាម វិចិត្រករ ប៊ូយ ត្រាងចឿក (Bui Trang Chuoc) រៀបចំនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម លេខ៦៦ ង្វៀនថៃហុក (Nguyen Thai Hoc) ក្រុងហាណូយ និងបើកទ្វារទទួលភ្ញៀវរហូតដល់បញ្ចប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០៕

អនុវត្តន៍៖ វៀតគឿង ឡេមិញ 


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top