មុនពេលបង្ហាញកម្រងម៉ូដសម្លៀកបំពាក់និមួយៗ របស់អ្នករចនាម៉ូដម្នាក់ៗ កម្មវិធីបានចាប់ផ្កើមដោយខ្សែភាពយន្តម៉ូដសម្លៀកបំពាក់ដែលស្រឡាញ់ចូលចិត្តទស្សនិកជនហើយឆ្លុះបញ្ចាំងគំនិតនិងដំណើរការអនុវត្តន៍កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដម្នាក់ៗ។ ក្រៅពីនោះទៀត ទស្សនិកជនក៏បានយល់ដឹងការលំបាកក្នុងដំណើរការកសាងរចនាបទរបស់អ្នករចនាម៉ូដវ័យក្មេងដែលចូលចិត្តយ៉ាងខ្លាំងចំពោះមុខរបររចនាម៉ូដសម្លៀកបំពាក់និងចំណូលចិត្តរបស់គេ ផងដែរ។
លោកបណ្ឌិត Douglas Maclennan – អតីតនាយកកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិ សកលវិទ្យាល័យ Northumbria (នៃប្រទេសអង់គ្លេស) និងជាទីប្រឹក្សាកម្មវិធីបណ្តុះបណ្តាល LCDF អញ្ជើញថ្លែងសន្ទរកថា ដើម្បីបើករាត្រីបង្ហាញម៉ូដសម្លៀកបំពាក់នេះ។ រាត្រីបង្ហាញម៉ូដសម្លៀកបំពាក់បញ្ចប់ការរៀនសូត្រ ក្រោមប្រធានបទ៖ “The Innovators –ឈានមុខគេអំពីនិន្នាការ” កម្រោងម៉ូដសម្លៀកបំពាក់ “ទីស្ថានហោរាសាស្ត្រ” - របស់អ្នករចនាម៉ូដ ឡេធីភឿងថាញ (Le Thi Phuong Thanh)។ |
រាត្រីបង្ហាញម៉ូដសម្លៀកបំពាក់លើកទី ២ បានឧទ្ទេសនាមដល់ទស្សនិកជន ១១ កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដវ័យក្មេង។ ក្នុងនោះគួរឲ្យកត់សម្គាល់គឺកម្រង “អារាមទាំងបួន” របស់អ្នករចនាម៉ូដ វូតឿងវី (Vu Tuong Vi) មកពីបំផុសគំនិតពីជំនឿសក្ការៈបូជាព្រះម៉ែរបស់ប្រជាជនវៀតណាម។ អ្នករចនាម៉ូដរូបនេះបានប្រើប្រាស់ពណ៌ ក្រណាត់និងក្បូនរចនាពីក្រដាស់សែនដែលគឺរណ្តាប់មិនអាចខ្វះក្នុងជំនឿសក្ការៈបូជាព្រះម៉ែនិយាយរួម ក៏ដូចជាវប្បធម៌ប្រជាជនវៀតណាមនិយាយដោយឡែក។ ការតភ្ជាប់ textile 3D ពិសេស ក្បូនរចនាមានលក្ខណៈនិមិត្តរូបនិងក្រណាត់ពិសេស ដើម្បីបង្កើតកម្រងម៉ូដសម្លៀកបំពាក់មានគុណភាពខ្ពស់សំរាប់បុ្រសនិងស្រី មានអាយុពី២២ ឆ្នាំ ដល់ ៣២ ឆ្នាំ។
រីឯ អ្នករចនាម៉ូដ កាវង៉ុកត្រឹម វិញ (Cao Ngoc Tram) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ “Sonia Delaunay” រ៉ូបពាក់ក្នុងពិធីជប់លៀងដែលយកគំនិតបំផុសពីវិចិត្រករជនជាតិបារាំង Sonia Delaunayនិងបណ្តាស្នាដៃមានលក្ខណៈអរូបីរបស់វិចិត្រការិនីជនជាតិបារាំងរុបនេះ។ ចំណាប់អារម្មណ៍បំផុតគឺកម្រងម៉ូដសម្លៀកបំពាក់ “Trolls”របស់អ្នករចនាម៉ូដ ប៊ុយថាវណាម (Bui Thao Nam)បានយកគំនិតបំផុសពីខ្សែភាពយន្ត Trolls របស់ក្រុមហ៊ុន Dreamworks។ អ្នករចនាម៉ូដ ប៊ុយថាវណាម (Bui Thao Nam) បានប្រើប្រាស់ពណ៌ឆើតរួមផ្សំនឹងការប៉ាក់ សំឡីមានរូបមូល ការតក្រណាត់និងការភ្ជាប់គ្រាប់ ដូច្នេះកម្រងនេះសមស្របនឹងយុវវ័យរស់នៅប្រទេសអង់គ្លេស ប្រទេសអាមេរិកនិងប្រទេសជប៉ុន។
ក្រៅពីនោះបណ្តាកម្រងបានយកគំនិតផ្តួចផ្តើមពីសារជិតស្និទ្ធនឹងជីវភាព ដូចជា៖ “ទីស្ថានហោរាសាស្ត្រ” យកគំនិតផុសពី ១២ ក្រុមផ្កាយក្នុងហោរាសាស្ត្ររបស់អ្នករចនាម៉ូដឡេធីភឿងថាញ (Le Thi Phuong Thanh)។ “ឥតព្រំដែន”របស់អ្នករចនាម៉ូដ ដាំងង៉ឹនអា (Dang Ngan Ha) យកគំនិតផុសពីផ្នែកល្អិតល្អន់របស់នាឡិកានិងអត្ថន័យរបស់ពេលវេលា។ រឿងរ៉ាវអំពីចត្រង្គយកគំនិតផុសពីចត្រង្គរបស់អ្នករចនាម៉ូដ តូណឹង៉ុកហា (To Nu Ngoc Ha)។ កម្រងម៉ូដសម្លៀកបំពាក់ខាងលើទាំងឡាយនេះបានបង្កើតភាពជោគជ័យរបស់រាត្រីបង្ហាញម៉ូដសម្លៀកបំពាក់។
ក្នុងរាត្រីដំបូងបានបង្ហាញ កម្រងម៉ូដសម្លៀកបំពាក់ភាគច្រើនមានពណ៌ឆើត រីឯរាត្រីទីពីរ ១០ កម្រោងម៉ូដសម្លៀកបំពាក់បានប្រើប្រាស់ពណ៌ស្រអាប់។ ក្នុងរាត្រីទីពីរនេះ ទស្សនិកជនបានទស្សនាទីស្ថានហុយអាន (Hoi An) តាមរយៈកម្រោង“Eastern Grace” របស់អ្នករចនាម៉ូដ ងធីហាត្រាង (Ngo Thi Ha Trang) ទស្សនិកជនមានឱកាសទស្សនាទីក្រុង Rome នៃប្រទេសអ៊ីតាលីតាមរយៈកម្រងម៉ូដសម្លៀកបំពាក់ “ពេលឈប់សម្រាកនៅទីក្រុង Rome” របស់អ្នករចនាម៉ូដ ឡេអាញជី (Le Anh Chi)។ ការស្វែងយល់បុណ្យចូលឆ្នាំថ្មីរបស់បណ្តាប្រទេសក្នុងទ្វីបអាស៊ីដោយការប្រើប្រាស់និមិត្តរូបឲ្យភព្វសំណាង សុខសាន្តនិងវិបុលភាព ក្នុងកម្រងម៉ូដសម្លៀកបំពាក់បុណ្យចូលឆ្នាំប្រពៃណីរបស់អ្នករចនាម៉ូដ ដូធីវ៉ឹនអាញ (Do Thi Van Anh) រង្វង់សេះឈើពីសម័យ Victoria នៅទ្វីបអ៊ីរ៉ុប ក្នុងកម្រងម៉ូដសម្លៀកបំពាក់ “Carousel” របស់អ្នករចនាម៉ូដ ងយឿងថាវញី (Ngo Duong Thao Nhi)។
ទន្ទឹមនឹងនេះ ទស្សនិកជនបានស្តាប់ភ្លេងពិរោះនៅពេលបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ “រូបរាងនៃសម្លេង”របស់អ្នករចនាម៉ូដ ង្វៀនខាញធឹ (Nguyen Khanh Thu) យកបំផុសគំនិតពីបទភ្លេងដ៏ល្បីឈ្មោះរបស់អ្នតន្ត្រីករBeethoven ឬភ្លើងខ្លាំងរបស់កម្រងម៉ូដសម្លៀកបំពាក់ “Glam rock”និងម៉ូដសម្លៀកបំពាក់ នាបណ្តាឆ្នាំក្នុងទសវត្សរ៍ ៧០ របស់អ្នករចនាម៉ូដ ងហ៊ុងមិញ (Ngo Hong Minh)។ ជាពិសេស កម្រោងម៉ូដសម្លៀកបំពាក់ “មេឃ្មុំ” របស់អ្នករចនាម៉ូដ ងធីទៀតវ៉ឹន (Ngo Thi Tuyet Van) ។ កម្រោងនេះបានផ្តាំផ្ញើសារនូវការទទួលខុសត្រូវរបស់មនុស្សក្នុងការការពារបរិស្ថាន។
អាចនិយាយថា កម្រងម៉ូដសម្លៀកបំពាក់ទាំង ២១ ឈុត ដែលមកពីគំនិតបំផុសខុសគ្នា ត្រូវបានអ្នករចនាម៉ូដបញ្ចូលបណ្តារៀងរ៉ាវផ្សេងក្នុងកម្រោងម៉ូដសម្លៀកនិមួយៗ។ ក្នុងរយៈពេល ២ ឆ្នាំរៀនសូត្រ យុវជនជាច្រើននាក់ បានចាប់ផ្តើមពីលេខ‘សូន្យ’ក្នុងវិស័យម៉ូដសម្លៀកបំពាក់ ប៉ុន្តែលទ្ធផលដែលគេទទួលបាននាសព្វថ្ងៃនេះពិតជាអស្ចារ្យណាស់ លោកគ្រូ Donna Bramhall– គ្រូរចនាម៉ូដសម្លៀកបំពាក់ – គ្រូណែនាំនិស្សិតបញ្ចប់ការសិក្សាក្នុងឆ្នាំនេះបានចែករំលែក./.
កម្រងម៉ូដសម្លៀកបំពាក់“Trolls” – អ្នករចនាម៉ូដប៊ុយថាវណាម (Bui Thao Nam)។
កម្រងម៉ូដសម្លៀកបំពាក់“Sonia Delaunay” - អ្នករចនាម៉ូដកាវង៉ុកត្រឹម (Cao Ngoc Tram)។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង