• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអនឡាញនៃក្រុមការងារក្រោម​ឧិវាទក្រុមប្រឹក្សាសម្រប​សម្រួល​អាស៊ានទទួលបន្ទុក​ការឆ្លើយតបនឹង​ស្ថានភាពសុខភាព​សាធារណៈបន្ទាន់​


 អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung អញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញ
 

នាថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ អនុរដ្ឋមន្រ្តីក្រសួងការបរ ទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានធ្វើ​ជា​អធិបតី​សន្និសីទ​អនឡាញ​លើកដំបូងនៃក្រុមការងារអន្តរកម្មក្រោមឧិវាទក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ទទួលបន្ទុក​ការ​ឆ្លើយ​តប​ទៅនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់។ 
 
ក្រុមការ​ងារ ត្រូវបានបង្កើតឡើងតាមរយៈសំណើររបស់វៀត ណាម ដែលជាប្រធានអាស៊ាន ដើម្បី​ជំរុញ​ការ​សម្រប​សម្រួលគ្នានិងអន្តរវិស័យ នៃសហគមន៍អាស៊ានទាំងមូល ដើម្បីទប់ទល់នឹងការវិវត្តដ៏ស្មុគស្មាញ នៃការ​រីករាល​ដាល COVID -19។
 
មន្ត្រីជាន់​ខ្ពស់នៃសសរស្តម្ភសហ គមន៍អាស៊ាន បានផ្តល់អនុសាសន៍ជាឯកច្ឆ័ន្ទ ដល់ក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន ​(ថ្នាក់រដ្ឋមន្រ្តីការបរទេស) នូវសំណើរកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីកៀង​គរ​ប្រភព​កម្លាំង​រួម​របស់​សហគមន៍​អាស៊ាន​ទាំងមូល ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាត ក៏ដូច​ជាកាត់​បន្ថយ​ផល​ប៉ះពាល់​​អវិជ្ជមាន​នៃការរាតត្បាតទៅលើជីវភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាសមាជិក។ បណ្តា​ប្រទេស​អាស៊ាន​​បាន​យល់ព្រម បន្តជំរុញការផ្លាស់ប្តូរព័ត៌មាននិងបទពិសោ​ធន៍នៅក្នុងអាស៊ាន ក៏ដូចជាជា​មួ​យ​ដៃគូ​ក្នុង​ការ​បង្ការ​និងត្រួតពិនិត្យការឆ្លងរាលដាល ជាពិសេស  រក្សាការផ្គត់ផ្គង់ទំនិញចាំ​បាច់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃរបស់​ប្រជាជន​ និងឧបករណ៍វេជ្ជសាស្ត្ររួមទាំងគ្រឿងផ្គត់ផ្គង់ចាំបាច់ ជាពិសេសជួយគាំទ្រនិងគាំ​ពារពលរដ្ឋ​នៃប្រទេស​សមាជិកអាស៊ាន​នៅតាម​តំបន់ដែលមានការរីករាលដាលជំងឺ ក៏ដូចជាទប់ស្កាត់និង​បញ្ឈប់​រាល់​ព័ត៌មាន​​ក្លែង ក្លាយនិងការបំភាន់ ជា​ដើម។ អាស៊ាននឹងពង្រឹងការសម្របសម្រួល ដើម្បី​អនុវត្ត​វិធាន​ការ​និង​គោល​នយោបាយ​ស៊ីជម្រៅដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច សង្គមចំពោះមុខជំងឺរាតត្បាត។
 
អង្គប្រជុំបាន​ឯកភាពបញ្ជូនអនុសាសន៍ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការ បង្ការការរីក រាលដាលនៃ COVID-19 ឡើងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ដើម្បីសូមការណែនាំរបស់រដ្ឋមន្ត្រី មុនពេល​រាយការណ៍​​ទៅថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន។ បណ្តាប្រទេសទាំងនោះក៏បានឯកភាព​គ្នាជាមូ​ល​ដ្ឋាន​ដើម្បី​រៀបចំ​កិច្ច​ប្រជុំកំពូល​អាស៊ានតាមអនឡាញស្តីពីការបង្ការ​និងទប់ស្កាត់ COVID-19 នៅដើមខែមេសាឆ្នាំ ២០២​០៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top