
ប្រធានគណៈកម្មាធិការមជ្ឈឹម លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយ
លោក Ousmane Dione នាយកជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម
(រូបថតៈ An Đăng/TTXVN)
នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Ousmane Dione នាយកជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម។ នៅទីនេះ លោក Nguyen Van Binh បានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតាមដានយ៉ាងខ្ជាប់ខ្ជួននូវគោល ដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផ្តោតសំខាន់លើគុណភាពកំណើន និងជម្រុញខ្លាំងការ រៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។
រីឯលោក Ousmane Dione បានជូនដំណឹងនូវខ្លឹមសារសំខាន់ៗនិងវិធានការ អនុវត្តក្របខ័ណ្ឌដៃគូជាតិ (CPF)រវាងវៀតណាមជាមួយធនាគារពិភពលោកដំណាក់កាល២០១៧-២០២២។លោករូបនេះបានអះអាងថា នឹងពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់ធនាគាពិភពលោកជាមួយវៀតណាម។
ក្នុងថ្ងៃដដែលនៅទីក្រុងហាណូយ លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Bruno Angelet ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាង EU ជាមួយវៀតណាម និងការងារត្រៀមរៀបចំសម្រាប់ការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU ជាមួយវៀតណាម (EVFTA) ផងដែរ៕