06/12/2019 11:05 GMT+7 Email Print Like 0

VUFO ផ្លាស់ប្តូរថ្មី និងពង្រីកតួនាទីជាស្នូលក្នុងកិច្ចការបរទេសរបស់ប្រជាជន


 VUFO ផ្លាស់ប្តូរថ្មី និងពង្រីកតួនាទីជាស្នូលក្នុងកិច្ចការបរទេសរបស់ប្រជាជន (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្ត​ភាព​វៀតណាម (VUFO) បានរៀបចំ​មហា
សន្និបាត​តំណាង​ទូទាំងប្រទេសលើកទី ៦ អាណត្តិ ២០១៩ -​ ២០២៤ ក្រោមប្រធានបទ “ការផ្លាស់ប្តូរថ្មី ​និង​ពង្រីក​តួនា ​ទីជាស្នូលក្នុងកិច្ចការបរទេសប្រជាជន ដើ​ម្បីរួមចំណែកកសាងនិងការពារមាតុ​ភូមិ” ។
 
អញ្ជើញថ្លែង​សុន្ទរកថាបើកមហាសន្និបាតនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធាន​សម្ព័ន្ធ​សមាគម​មិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា មហា សន្និបាតនេះ ត្រូវបានរៀបចំ​ឡើង​ក្នុង​បរិបទ​ដែល​វៀត​ណាម​ឈាន​ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។  ទន្ទឹមនឹងនោះ ស្ថានភាព​ពិភព​លោក​និង​តំបន់​កាន់​តែមា​ន​ភាព​ស្មុគស្មាញ​កើនឡើងផងដែរ។ ប្រការនេះបានដាក់ចេញនូវ​តម្រូវ​ការថ្មី​សម្រាប់​កិច្ច​ការបរទេស​ប្រជាជន​និង​សម្ព័ន្ធ​សមាគម​មិត្តភាពវៀតណាម ដែលជាកងកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។
 
អញ្ជើញថ្លែង​មតិក្នុងមហាសន្និបាតនេះ លោក Tran Quoc Vuong សមាជិក​ប្រចាំ​ការ​នៃគណៈ​លេខា​មជ្ឈិម​បក្ស​កុម្មុយ​និស្ដ​វៀតណាម បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ VUFO ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ ព្រមទាំងរួម​ចំណែកក្នុង​ការពង្រឹង​និងពង្រីក​ទំនាក់ទំនង​មិត្តភាព​និងកិច្ច​សហប្រតិប​ត្តិការ​រវាង​ប្រជា​ជន​ វៀតណាមជាមួយប្រជាជននៃបណ្តាប្រទេសនៅលើពិភពលោកផងដែរ ។ លោកបាន​មាន​ប្រសាសន៍​ថា៖ «ស្ថាន​ភាពថ្មី ទាមទារឱ្យយើងត្រូវមានផ្នត់គំនិតថ្មី ដោយអនុវត្ត​សកម្មភាព​ដែល​មាន​ភាព​ម្ចាស់​ការ​ ច្នៃ​ប្រឌិត​និង​ប្រសិទ្ធភាព ព្រមទាំងប្រកាន់ខ្ជាប់នូវគោលជំហរនយោបាយ ពង្រីក​អត្ត​សញ្ញាណនិង​តម្លៃដ៏ថ្លែ​ថ្នូររបស់​វប្បធម៌​វៀតណាម ពោលគឺវប្បធម៌នៃការស្រឡាញ់សន្តិភាព ។
 
ម្យ៉ាង​វិញទៀតយើងត្រូវបន្តលើកកំពស់ទំនាក់ទំនងពហុភាវូបនីយកម្មនិងធ្វើពិពិធកម្ម ដើម្បី​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិ បត្តិការរវាងប្រជា​ជន​វៀត​ណាម​និង​ប្រជា​ជន​នៃ​បណ្តា​ប្រទេសដទៃទៀត។ ជាពិសេស សម្ព័ន្ធ​សមាគម​មិត្ត​ភាព​វៀត​ណាម​ត្រូវ​តែជា​ស្ពាន​តភ្ជា​ប់ដើ​ម្បីធា​នានូ​វ​ការ​សហ​ការ​ យ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាព រវាងកិច្ចការ​បរទេស​ប្រជាជន​ជាមួយ​នឹងកិច្ច​ការបរទេស​របស់​បក្សនិង​ការទូតរបស់រដ្ឋ ក្នុងគោលបំណងបង្កើតកម្លាំងរួម​នៅលើវិស័យកិច្ចការបរទេស។ លើសពី​នេះ​ទៅ​ទៀត​ ត្រូវផ្តោតកា​រយកចិត្ត​ទុកដាក់​លើការលើក​ស្ទួយប្រ​សិទ្ធភាពនៃកិច្ច​សហប្រតិប​ត្តិការជាមួយ អង្គការ​ក្រៅ​រដ្ឋាភិបាល​​បរទេស ក៏ដូចជាគុណភាពនៃការកៀងគរជំនួ​យឧបត្ថម្ភពីអង្គការក្រៅ  ​  រដ្ឋាភិបាល​បរទេស​ផង​ដែរ។»៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ