• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An) គួរឱ្យចាប់អារម្មណ៍

Vinpearl Land នៅខាងត្បូងទីក្រុង​ហូយអាន (Hoi An) បាន​ប្រៀបធៀបទៅនឹងទីក្រុង​ខ្នាត​តូច​ទំនើប​​ អស្ចារ្យមួយ​ ប៉ុន្តែមិនខ្វះ​ភាពស្រស់ស្អាត រ៉ូមែនទិក និងស្ថាបត្យកម្មនៅទី​នេះ​គឺការ​រួមផ្សំ​រ​រវាង​ស្ថាបត្យកម្ម​លោក​ខាងកើត - លោកខាង​លិច​ និងមណ្ឌលកំសាន្តនិងលំហែកាយលំដាប់ពិភពលោក ស្ថិតនៅលើ “ កោះបៃតង” ប្រកបដោយ​សន្តិភាព ​នៅក្បែរ​ឆ្នេរសមុទ្រដ៏សុខសាន្ត​ …

ចម្ងាយប្រហែល ១៧ គីឡូម៉ែត្រ ពីបេតិកភណ្ឌពិភពលោក ទីក្រុងបុរាណហូយអាន (Hoi An) តាមភាគខាងត្បូងនៅលើវាលខ្សាច់ដែលមានទំហំប្រហែល ២០០ ហិកតា បានចាត់ទុកដូចជា “កោះបៃតងមួយ”  នៅលើឆ្នេរសមុទ្រ ប៊ិញមិញ (Binh Minh) នៃខេត្ត ក្វាងណាម (Quang Nam)។ Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An) មជ្ឈមណ្ឌលសម្រាកលំហែកាយ លំដាប់ពិភពលោក។

ដោយលក្ខណៈវិនិច្ឆ័យ "ទាំងអស់ក្នុងមួយ" មជ្ឈមណ្ឌលសម្រាកលំហែកាយ Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An) លំដាប់ផ្កាយ ៥ គឺជាពិភពខ្នាតតូចមួយដែលអាចឆ្លើយតបនឹងបចំណង់ចំណូលចិត្តស្ទើរតែទាំងអស់ចំពោះការស្វែងយល់ លេងកម្សាន្តរបស់ភ្ញៀវក្នុងស្រុកនិងបរទេស។

ឈានជើងចូលតាមច្រកទ្វារធំនៃ Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An) ភ្ញៀវទេសចរពិតជាភ្ញាក់ផ្អើលដោយប្លុកផ្ទះបានកសាង តាមរូបរាងដូចកប៉ាល់យក្ស ដែលធ្លាប់មើលឃើញនិងចតក្នុងកំពង់ផែពាណិជ្ជកម្មបុរាណ នៅទី្រកុងហូយអាន (Hoi An) ។



ប្លុកផ្ទះទាំងនេះគួរឱ្យចាប់អារម្មណ៍ដែលធ្វើឲ្យភ្ញៀវប្រៀបធៀបនឹងកប៉ាល់របស់អ្នកជំនួញល្បី ៗ បានគេធ្លាប់មើលឃើញនៅកំពង់ផែពាណិជ្ជកម្មបុរាណហួយអាន(Hoi An) ។
រូបថត៖ ថាញ់ហ័រ



តំបន់វិថីបុរណដែលបានកសាងតាមស្ថាបត្យកម្មនៃបេតិកភណ្ឌពិភពលោក ហូយអាន (Hoi An) ស្ថិតក្នុងមណ្ឌល សម្រាកនិងលំហែកាយ Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An )។ រូបថត៖ ថាញ់ហ័រ


អាងហែលទឹកហ៊ុមព័ទ្ធជុំវិញសួនច្បារដ៏ខៀវស្រងាត់។ រូបថត៖ ថាញ់ហ័រ


អាងហែលទឹកហ៊ុមព័ទ្ធជុំវិញសួនច្បារដ៏ខៀវស្រងាត់។ រូបថត៖ ថាញ់ហ័រ


ក្រុមភ្ញៀវទេសចររុស្ស៊ី វ័យក្មេងមួយកំពុងលេងបំពង់ទឹករអិលនៅ Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An )។ រូ
បថត៖ ថាញ់ហ័រ



ក្រុមភ្ញៀវទេសចររុស្ស៊ី វ័យក្មេងមួយកំពុងលេងបំពង់ទឹករអិលនៅ Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An )។
រូបថត៖ ថាញ់ហ័រ



បន្ទាយដាក់កាំភ្លើងធំ ទន្លេ និងទូកធ្វើឲ្យរំលឹកនឹកដល់រូបភាពនៃតំបន់លោកខាងលិចដ៏អាថ៌កំបាំង។
រូបថត៖ ថាញ់ហ័រ



ទឹកជ្រោះសិប្បនិម្មិតយក្ស នៅក្នុងឧទ្យានទឹកនៃ Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An )។ រូបថត៖ ថាញ់ហ័រ


កុមារស្វែងយល់ពីពិភពនៃប្រដាប់ប្រដាក្មេងលេងបែបប្រពៃណី។ រូបថត៖ ថាញ់ហ័រ


កុមារស្វែងយល់ពីពិភពនៃប្រដាប់ប្រដាក្មេងលេងបែបប្រពៃណី។ រូបថត៖ ថាញ់ហ័រ


ផ្ទះនិងសួនច្បារបែបប្រពៃណីរបស់ប្រជាជនរស់នៅខាងត្បូង។ រូបថត៖ ថាញ់ហ័រ


ភ្ញៀវទេសចរមានការចាប់អារម្មណ៏ចំពោះសម្រស់ រ៉ូមែនទិករបស់ Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An )។
រូបថត៖ ថាញ់ហ័រ


Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An )ជាទីកន្លែងចាប់ចិត្តមួយ សម្រាប់អ្នកចូលចិត្តទេសភាពរ៉ូមែនទិកតាមបែបអឺរ៉ុប។ រូ
បថត៖ ថាញ់ហ័រ

តាមបណ្តោយច្រាំងទន្លេ នៅខាងឆ្វេងគឺជារូបភាពនៃទីក្រុងបុរាណ ហូយអាន (Hoi An ) មានជួរផ្ទះលាបពណ៌លឿងដូចជា ពន្លឺព្រះអាទិត្យនិងចង្កៀងគោមពណ៌ក្រហមព្យួរនៅខាងមុខរានហាល។ រីឯនៅខាងស្តាំវិញគឺស្ថាបត្យកម្មនៃផ្លូវលោកខាងលិចដែលមានបានកសាងយ៉ាង ស្រស់ស្អាត ហើយអាចប្រៀបធៀបនឹងទីក្រុង Amsterdam, Venice បុរាណនិងរ៉ូម៉ែនទិក  ។

លើកោះរាងបេះដូងតូចមួយ គេហៅថាកោះ យ៉ឹនយ៉ាន  (Dan Gian)  បានហ៊ុមព័ទ្ធដោយទឹកទន្លេ ភ្ញៀវនឹងបានឃើញរូបភាពនិងសម្លេងដែលធ្លាប់ស្គាល់នៅតំបន់ជនបទមួយ៖ ផ្ទះបាយ ផ្ទះខ្លោងទ្វារភូមិ ដើមជ្រៃ សម្លេងមកពីកីត្បាញសំពត់... ជាដើម។ ចំពោះភ្ញៀវទេសចរបរទេសទេសភាពដែលពោលខាងលើនេះនឹងក្លាយជាការស្វែងយល់ដ៏ដ៏អស្ចារ្យនិងកម្រមួយនៃកន្លែងវប្បធម៌ភូមិប្រពៃណីរបស់វៀតណាម។

ការទាក់ទាញមួយផ្សេងទៀតសម្រាប់អ្នកទេសចរទៅកម្សាន្តនៅ Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An ) នេះគឺជាមណ្ឌលលេងកំសាន្តក្នុងផ្ទះ និងខាងក្រៅត្រូវបានរចនាយ៉ាងប្រណិត ទាន់សម័យ មានសុវត្ថិភាពនិងទទួលបានស្តង់ដារអន្តរជាតិ ដែលមានល្បែងគួរឱ្យចាប់ចិត្តនិងថ្មីជាច្រើនដូចជា៖ ឧទ្យានទឹកដែលមានប្រព័ន្ធទឹករំអិល អាងហែលទឹករលកទឹក ឆ្នេរសមុទ្រសិប្បនិម្មិត ទឹកជ្រោះយក្ស…; ឧទ្យានធម្មជាតិ បណ្ឌលល្បែងផ្សេងៗ ទៀតនិងមណ្ឌលលេងហ្គេមវីដេអូទំនើប…

ពិភពម្ហូបអាហារដែលសំបូរបែបនិងមានមុខម្ហូបជាច្រើន តាមបែបអឺរ៉ុបនិងអាស៊ីជា ដែលកែច្នៃដោយមេចុងភៅក្នុងស្រុកនិងបរទេស រួមជាមួយកន្លែងអង្កុយនិងពិសារគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរពេលមកដល់មណ្ឌលសម្រាកលំហែកាយ  Vinpearl Land នៅខាងត្បូងទីក្រុងហូយអាន (Hoi An )។

គម្រោង Vinpearl Land ខាងត្បូងទីក្រុងហូយអាន (Hoi An )ត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន VinGroup ដែលជាក្រុមសេដ្ឋកិច្ចឯកជនឈានមុខគេរបស់វៀតណាម។

ដោយមានបំណងប្រាថ្នានូវកែប្រែ “ តំបន់វាលខ្សាច់” នៅឆ្នេរសមុទ្រនៃភាគខាងត្បូងទីក្រុងហូយអាន (Hoi An) ក្លាយទៅជាមណ្ឌលសម្រាកនិងលំហែកាយ ឈានមុខគេនៅតំបន់កណ្តាល - តំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) តាមគំរូ“ ទាំងអស់នៅក្នុងតែមួយ” ។/


ទីតាំង៖
ផ្លូវ ថាញនៀន (Thanh Nien) ឃុំ ប៊ិញយឿង (Binh Duong) ស្រុក ថាំងប៊ិញ (Thang Binh) ខេត្ត ក្វាងណាម (Quang Nam) ។ មណ្ឌលនេះមានចម្ងាយប្រហែល ១៥០ ម៉ែត្រពីឆ្នេរសមុទ្រប៊ិញមិញ (Binh Minh)។ ចម្ងាយព ១៧0 ម៉ែត្រពីទីក្រុងបុរាណហួយអាន (Hoi An) ចម្ងាយ ១៧ គីឡូម៉ែត្រពីតំបន់ប្រជាជនដាណាំង (Da Nang) ចម្ងាយ ១៥០ គីឡូម៉ែត្រពីទីក្រុង Hue ។
ពេលវេលាបើក៖ពី០៨h៣០- ២១h០០ រៀងរាល់ថ្ងៃ
តម្លៃសំបុត្រ៖
- មនុស្សពេញវ័យ៖ ៥០០,០០០ ដុង / ម្នាក់ (បន្ទាប់ពីម៉ោង ១៦:០០ តំលៃ ២៥០.០០០ ដុង / នាក់)
- កុមារ៖ ៤០ ម៉ឺនដុង / ម្នាក់ (បន្ទាប់ពីម៉ោង ១៦ :០០ តំលៃ ១៥០,០០០ ដុង / នាក់)
ទិញសំបុត្រដោយផ្ទាល់នៅការិយាល័យលក់សំបុត្រ ភ្នាក់ងារ ឬតាមរយៈគេហទំព័រ អ្នកក៏អាចចុះឈ្មោះនិងកក់សំបុត្រនៅតុទទួលភ្ញៀវ / តុទេសចរនៅសណ្ឋាគារនានា ផងដែរ។
ទំនាក់ទំនង៖
- គេហទំព័រ៖ https: //namhoian.vinpearlland.com/
- ទូរសព្ទ័បន្ទាន់៖ ១៩០០៦៦៧៧ ចុចបន្ថែម ៥

អត្ថបទនិងរូបថត៖ ថាញ់ហ័រ

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top