• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietnam Airlines បើកសម្ពោធជើងហោះហើរត្រង់ទីក្រុងហូជីមិញ-បាលី

ជើងហោះហើរទីក្រុងហូជីមិញ-បាលីមាន៧ជើងក្នុងមួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus 321 ជាមួយសេវាកម្មលំដាប់ ផ្កាយ៤អន្តរជាតិ។

នាថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់បាលី។ នេះជាជើងហោះហើរទីពីររបស់ Vietnam Airlines ដែលតភ្ជាប់វៀតណាមជាមួយឥណ្ឌូនេស៊ី។

ជើងហោះហើរទីក្រុងហូជីមិញ-បាលីមាន៧ជើងក្នុង មួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus 321 ជាមួយសេវាកម្មលំដាប់ ផ្កាយ៤អន្តរជាតិ។ ប៉ុន្តែ ក្នុងចន្លោះពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដល់ចុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនត្រឹមតែអនុវត្ត៥ជើងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ដោយសារកំហិតមួយចំនួននៅព្រលានយន្តហោះ Denpasar បាលី។

ដើម្បីអបអរសាទរជើងហោះហើរថ្មីនេះ Vietnam Airlines បានអនុវត្តកម្មវិធី បញ្ចុះតម្លៃ ៥០% សម្រាប់សំបុត្រធ្វើដំណើរទៅមក។ រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០១៩ អ្នកដំណើរអាចទិញសំបុត្រធ្វើដំណើរទៅមកពីបាលីទៅកាន់ទីក្រុង ហូជីមិញក្នុងតម្លៃប្រមាណ៧០ដុល្លាអាមេរិក ដោយមិនរួមបញ្ចូលពន្ធ សោហ៊ុយ និងការបង់បន្ថែមផ្សេងៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top