UNICEF ជម្រុញកិច្ចការពារកុមារភៀសខ្លួន (រូបថតៈ AP)
ក្នុងរបាយការណ៍ដែលប្រកាសនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ មូលនីធិកុមារអង្គការសហ ប្រជាជាតិ (UNICEF) បានទទួលស្គាល់តួរលេខយក្ស ស្តីពីកុមារដែលគ្មានឪពុក ម្តាយរួមដំណើរជាមួយសុំសិទ្ធិជ្រក កោននៅ ៨០ប្រទេសលើទូទាំងពិភពលោកក្នុង អំឡុងពេលពីឆ្នាំ២០១៥-២០១៦។
ហើយកុមារ១/៣ក្នុងចំណោមកុមារទាំងអស់នេះ ត្រូវចាប់ឃុំខ្លួននៅតំបន់ជាប់ព្រំដែនអាមេរិកនិងម៉ិកស៊ិក។ កុមារទាំងនេះ ជ្រើស រើសផ្លូវនិរទេសខ្លួនដោយសារចង់រត់គេចពីសង្គ្រាមស៊ីវិលស៊ីរីឬស្ថានភាព អំពើហឹង្សានៅតំបន់អាមេរិកកណ្តាលជាដើម។ ចំពោះមុខសភាពការណ៍នេះ UNICEF បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រុម G7 ដែលចូលរួមក្នុងសន្និសីទនៅអ៊ីតាលីនាថ្ងៃទី ២៦និងទី២៧ខែឧសភាខាងមុខ ធ្វើការសន្យាដើរជួរមុខក្នុងការអនុវត្តកម្មវិធីសកម្មភាព ៦ “ខ” សំដៅការពារសិទ្ធិរបស់កុមារភៀសខ្លួន ដើម្បីធានាអោយប្អូនកុមារ បានរៀនសូត្រ និងទាក់ទងផ្ទាល់ជាមួយសេវាថៃទាំសុខភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម