Tiny Ink - គំនូរគូរលើសម្លៀកបំពាក់
ផ្តើមចេញពីអ្នកក្រៅវិស័យសម្លៀកបំពាក់ អ្នករចនាម៉ូដសម្លៀកបំពាក់ហ្វាង ក្វៀន (Hoang Quyen) ជាស្ថាបនិកពាណិជ្ជសញ្ញា Tiny Ink មកជាមួយនឹងវិស័យម៉ូដសម្លៀកបំពាក់នាឆ្នាំ២០១២។ ពេលនោះ បងស្រីនិងមិត្តភក្តិព្រួតដៃសិក្សាស្រាវជ្រាវនិន្នាការគូរដៃនូវក្បូរក្បាច់រចនា នៅលើផលិតផលសម្លៀកបំពាក់។ អ្នករចនាម៉ូដ្ឋសម្លៀកបំពាក់ ហ្វាងក្វៀន (Hoang Quyen) ចែករំលែកថា៖ “បណ្តាផលិតផលដំបូង មានការគូរក្បាច់ធម្មតា និងការច្នៃប្រឌិតតិចតូច ពិព្រោះខ្លួនធ្វើដើម្បីស្ទាបស្ទង់ទីផ្សារ ខាងរចនាបទបង្ហាញពីគំនូរដៃ មើលតើអតិថិជនទទួលយកផលិតផលសម្លៀកបំពាក់នេះបែបណា។ រហូតដល់ខែឧសភា ឆ្នាំ២០១៣ ចាប់ផ្តើមបើកហាងដំបូងនៅទីក្រុងហូជីមិញ។ ក្រោយច្រើនឆ្នាំអភិវឌ្ឍន៍រីកចម្រើន មកដល់សព្វថ្ងៃការរចនារបស់ Tiny Ink តែងបានផ្ចិតផ្ចង់ជ្រើសរើសខាងក្បាច់រចនា ក៏ដូចជាពណ៌សម្បុរ”។ សព្វថ្ងៃ ប្រភេទផលិតផលសម្លៀកបំពាក់គូរដៃរបស់ Tiny Ink បានធ្វើចម្បងតែជាមួយក្បាច់រចនា ដែលមានទម្រង់ឈរនិងស្រទន់។ ជាមួយនឹងការរចនាដែលមានទម្រង់ឈរ តែងបានធ្វើដោយវត្ថុធាតុសំពត់ taffa សំពត់ cotton លាយចម្រុះ នាំចូលពីប្រទេសអ៊ីតាលី បារាំង រីឯរចនាតាមបែបទម្រង់ស្រទន់ តែងបានធ្វើដោយវត្ថុធាតុសំពត់ម៉ាចូវ (Ma Chau) (ខេត្តក្វាងណាម - Quang Nam)។
ដើម្បីបង្កើតបានកម្រងនីមួយៗ អ្នករចនាម៉ូដសម្លៀកបំពាក់ ហ្វាងក្វៀន (Hoang Quyen) ជាអ្នកផ្តួចផ្តើមគំនិត ក្រោយមកនឹងប្រជុំក្រុមរចនា ដើម្បីក្រុមរួមស្វែងរកទិន្នន័យដែលពាក់ពន្ធដល់គំនិតផ្តើមនោះ។ ក្រោយពេលពង្រាយពណ៌លើក្រដាសរចនាគំរូ សាកល្បងលើសំពត់រួច ទើបក្រុមគូររចនាផ្ទាល់នៅលើសម្លៀកបំពាក់ជាផ្លូវការ។ ចាប់ពីផ្តួចផ្តើមគំនិតអនុវត្ត រហូតដល់ការគូរជាផ្លូវការ នៅលើរចនាសម្លៀកបំពាក់គំរូចុងក្រោយ គឺពិបាកណាស់ ពិព្រោះដំណាកកាលឡើងទម្រង់មានសារសំខាន់ណាស់ដែរ។ ផ្សេងនឹងគូរគំនូរលើក្រដាស គូរលើខោ ប្រសិនបើខុសបន្តិចគឺខូចទាំងស្រុង ពិព្រោះពេលគូរមានពណ៌ច្រើនស្រទាប់ សំពត់នឹងក្រាស់ឡើង ធ្វើខូចរូបរាងរចនា។ អតិថិជនម្នាក់ៗ ពេលពាក់សម្លៀកបំពាក់របស់ Tiny Ink សុទ្ធតែលេចធ្លោទៅដោយពណ៌ នៃវត្ថុធាតុនិងវិចិត្រសិល្បៈដ៏ជាប់ចិត្ត។ វត្ថុធាតុនីមួយៗប្រើនៅលើរចនាសម្លៀកបំពាក់ Tiny Ink នឹងជ្រើសពណ៌គូរខុសពីគ្នា។ គោលដៅដែល Tiny Ink ស្តែងបង្ហាញដើរតាមប្រធានបទចម្បង គឺគូរបែបប្រើប្រេង ម្រ័ក្សណ៍ខ្មុក តាមបែបបង្កចំណាប់អារម្មណ៍ មកលើសម្លៀកបំពាក់ដែលមានទម្រង់និងពណ៌សម្បូរបែប។ រីឯលើវត្ថុធាតុសំពត់អំបោះ សម្រាប់ការរចនាដែលមានរូបរាងស្រទន់ ត្រូវប្រើប្រាស់ពណ៌គូរជំនាញជាមួយនឹងគំនិតផ្តើមចេញពីផ្ទាំងគំនូរសូត្រ។ ការគូរនៅលើសំពត់មានភាពពិបាកខ្លាំង ពិព្រោះអ្នកគូរត្រូវគ្រប់គ្រងកម្រិតពណ៌ប្រើប្រាស់ ជ្រៀសវៀងពណ៌ជ្រាបចេញខាងក្រៅសំពត់។ ពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ Tiny Ink គឺជាភាពផ្សំសម្រប់រវាងវិចិត្រសិល្បៈនិងម៉ូដសម្លៀកបំពាក់។ ផលិតផលនីមួយៗ ពេលសំឡឹងទៅនឹងឃើញមានភាសាដោយឡែករបស់វា។ ម្ប៉ាងនរណាក៏អាចមើលឃើញចំណុចរួមមួយ គឺអារម្មណ៍ផ្តើមចេញពីអាស៊ីបូព៌ា នៅលើសម្លៀកបំពាក់នីមួយៗ ពិសេសគឺប្រធានបទដែលមានលក្ខណៈវប្បធម៌វៀតណាម តែងបានបង្ហាញនៅលើអាវផាយឬរ៉ុប។ ក្នុងនោះត្រូវនិយាយដល់កម្រងប្រមូលផ្តុំមួយចំនួន “និស្ស័យ” ផ្តើមគំនិតចេញពីរឿងតាមកាម (Tam Cam) (រឿងមរណមាតា) “ខ្ពង់រាប” ផ្តើមគំនិតចេញពីតំបន់ពាយព្យវៀតណាម អាវផាយសម្រាប់បុណ្យចូលឆ្នាំថ្មីវៀតណាម ផ្តើមគំនិតចេញពីរូបសត្វមាន់ឈ្មោល និងនាគរបស់វៀតណាម៕
រចនាសម្លៀកបំពាក់គំរូមួយចំនួន នៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ Tiny Ink ក្រោមប្រទានបទស្តីពីវៀតណាម៖
សំពត់សង្កិមយីហោ ហ័រទៀន Brocade (Hoa Tien)
សម្លៀកបំពាក់អារក្សសម្តែងនៅលើឆាកម៉ូដសម្លៀកបំពាក់អន្តរជាតិ
នាំសម្លៀកបំពាក់បុរាណវៀតណាម មកជាមួយមជ្ឈដ្ឋានយុវវ័យ
អ្នករចនារចនាម៉ូតសំលៀកបំពាក់អាវផាយបង្កើត ក្នុងទសវត្សរ៍ 90 រៀបរាប់អំពីប្រវត្តិសាស្ត្រវៀតណាមលើអាវផាយ
សម្រស់ត្រកាលអាវបាបា (ba ba)
ការរត់ប្រណាំងនៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម
រាត្រីបង្ហាញម៉ូដសក់ “KellaHairshow”ឆ្នាំ២០១៨
ភាពពិសេសនៃសិល្បៈចម្លាក់លើសក់របស់យុវជនកើតក្នុងទសវត្សរ៏ ៩០
ទាក់ភ្នែកដោយសារការបង្ហាញម៉ូដសម្លៀកបំពាក់សំរាប់កុមារ របស់ម៉ាក់ EllieVu
កម្រងម៉ូដសម្លៀកបំពាក់ធ្វើពីសូត្រវៀតណាម - អ៊ីតាលី
អាវផាយពាក់ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម
លើកស្ទួយសំពត់វៀតណាមក្នុងម៉ូដសម្លៀកបំពាក់
ចំណាប់អារម្មណ៍ចំពោះ “The Innovators –ឈានមុខគេអំពីនិន្នាការ”
ជនជាតិលឺ (Lu) និងលក្ខណៈម៉ូដទាន់សម័យនៃសម្លៀកបំពាក់ប្រពៃណី
VIFW SS កំណត់រូបរាងនិន្នាការម៉ូដសម្លៀកបំពាក់និទាឃរដូវ រដូវប្រាំង ឆ្នាំ២០១៧
សប្តាហ៍បង្ហាញម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រដូវរងារ
ភាពប្រណិតអាវផាយវៀតណាម
ចំណាប់អារម្មណ៍រាត្រីសម្តែង “Limitless-គ្មានព្រំដែន”
អ្នក "បន្តអណ្តាតភ្លើង” ជូនម៉ូដសំលៀកបំពាក់វៀតណាម
ច្នៃប្រឌិតឥតព្រំដែនសម្រាប់ម៉ូដសក់វៀតណាម
ការសម្តែងម៉ូដលោកខាងកើត-លិចដ៏ស្រស់ឆើតឆាយ
ទីក្រុងនៃអាវផាយ
សោភ័ណ្ឌភាពសម្លៀកបំពាក់របស់នារីភាគខាងត្បូង
I am- បញ្ជាក់ដោយខ្លូនឯងផ្ទាល់
សោភណ្ឌភាពពីកម្រង “ផ្តៅឫស្សីត្បាញ”