• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាសម្រេច​បានជិត​៥​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល៩ខែកន្លងទៅ

បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់កម្ពុជា (បន្ទាប់ពី ចិន និងសហរដ្ឋអាមេរិក) និងជាទីផ្សារនាំចេញធំទីពីររបស់ប្រទេសនេះ (បន្ទាប់ពីសហរដ្ឋអាមេរិក)។
លោក Phan Van Truong កម្មាភិបាលទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា

យោងតាមតួរលេខស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាក្នុងរយៈពេល ៩ ខែកន្លងទៅ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា សម្រេចបាន ៤,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃប្រាក់នាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,០៣៨ពាន់លានដុល្លារអាមេរិក កើនឡើង ៣០,៧% ។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់កម្ពុជា (បន្ទាប់ពី ចិន និងសហរដ្ឋអាមេរិក) និងជាទីផ្សារនាំចេញធំទីពីររបស់ប្រទេសនេះ (បន្ទាប់ពីសហរដ្ឋអាមេរិក)។ លោក Phan Van Truong កម្មាភិបាលទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា មានប្រសាសន៍ថា៖

“រចនាសម្ព័នទំនិញនាំចេញរបស់វៀតណាមទៅកាន់កម្ពុជាគឺសម្បូរមុខទំនិញណាស់។ តាមនោះ យើងបានឃើញពីការអភិវឌ្ឍកាន់តែមានស្ថេរភាព ដោយសារតែការផ្សារភ្ជាប់ជាមួយនឹងផ្នែកមុខទំនិញជាច្រើន អង្គភាពជាច្រើន និងសហគ្រាសជាច្រើន។ ផលិតផលសំខាន់ៗមួយចំនួនដែលវៀតណាមនាំចេញមកកម្ពុជារួមមានៈ ដែកថែប ជី ប្រេង គ្រឿងម៉ាស៊ីន និងឧបករណ៍”។

ធនាគារពិភពលោក (WB) នាពេលថ្មីៗនេះបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅកម្រិត ៥,៥% នៅឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top