ព័ត៌មាន
៥៦ ឆ្នាំទិវាបង្កើតអាស៊ាន៖ ពូនជ្រុំចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនបណ្តាប្រទេសសមាជិក
ក្នុងជំនួបនេះ លោកស្រី Phan Thi Hong Xuan ប្រធានសមាគមមិត្តភាពវៀតណាម-អាស៊ាននៅទីក្រុងហូជីមិញបានអះអាងថា ក្នុងរយៈពេល៥៦ឆ្នាំកន្លងមក អាស៊ានពិតជាកត្តាសំខាន់និងមិនអាចខ្វះបានសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់អាស៊ីអាគ្នេយ៍ ហើយជាកម្លាំងចលករយ៉ាងខ្លាំងដើម្បីជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសជាសមាជិក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ី-ប៉ាស៊ីហ្វិក។ តាងនាមគណៈប្រតិភូកុងស៊ុលនៃប្រទេសសមាជិកអាស៊ាន លោក Agustaviano Sofjan អគ្គកុងស៊ុលឥណ្ឌូណេស៊ីប្រចាំនៅទីក្រុងហូជីមិញ មានប្រសាសន៍ថា ការរំលឹកខួបទិវាបង្កើតអាស៊ានដូចជាសាររំលឹកថា៖ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិនគ្រាន់តែជាឧត្តមគតិខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែជាការពិតដែលអាចសម្រេចបាន ដោយបង្ហាញពីកម្លាំងរបស់ប្រទេសដែលធ្វើការរួមគ្នាដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន រួមគ្នាឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់៕