• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥០ ឆ្នាំ ទំនាក់ទំនងវៀតណាម កម្ពុជា៖ ស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទអញ្ជញទៅទស្សនកិច្ចិនៅ Soc Trang


៥០ ឆ្នាំ ទំនាក់ទំនងវៀតណាម កម្ពុជា៖ ស្នងការអភិវឌ្ឍន៍
កងយោធពលខេមរភូមិន្ទអញ្ជញទៅទស្សនកិច្ចិនៅ Soc Trang 

នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ គណៈប្រតិភូស្នងការ អភិវឌ្ឍន៍ ក្រសួងការពារជាតិកងយោធពលខេមរភូមិន្ទ ដឹក​នាំដោយឧត្តសេនីយ៍ទោ ដងម៉ៅ អគ្គស្នងការរង បានអញ្ជើញទៅទស្សនកិច្ចនៅខេត្ត Soc Trang។ នៅទីនេះ ឧត្តសេនីយ៍ទោ ដងម៉ៅ បានជូនដំណឹងជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang ស្ដីពីបញ្ញាសន្តិសុខព្រំដែន ស្ថានភាព​​ជនវៀតណាម និងការបង្កលក្ខណៈងាយស្រួលសម្រាប់ជនវៀតណាម ដែលកំពុងរស់នៅនៅកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាស្ដីពីស្ថានភាពសហប្រតិបត្តិការរវាងស្នងការអភិវឌ្ឍន៍ ក្រសួងការពារជាតិកងយោធ​ពល​ខេមរភូមិន្ទជាមួយខេត្ត Soc Trang លើវិស័យសេដ្ឋកិច្ចនាពេលខាងមុខ។ លោក Ngo Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang មានបំណងថា នាពេលខាងមុខ ស្នងការអភិវឌ្ឍន៍ក្រសួងការពារជាតិកងយោធពលខេមរភូមិន្ទបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ ហើយជួយឧបត្ថម្ភជនវៀតណាមដែលកំពុងរស់នៅនៅកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top