• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតវៀតណាមត្រូវបានជ្រើសរើសធ្វើជាអគ្គលេខាធិការរងអាស៊ាន


ឯកអគ្គរដ្ឋទូត លោក Tran Duc Binh (រូបថត៖ TTXVN)
 

ឯកអគ្គរដ្ឋទូត លោក Tran Duc Binh  តំណាងអចិន្រ្តៃយ៍របស់ វៀតណាមក្នុងបណ្តាគណៈកម្មាធិការនៃតំណាងអចិន្រ្តៃយ៍អាស៊ាន (CPR) ក្លាយជាអគ្គលេខាធិការរងថ្មីនៃអាស៊ាន។
 
នៅក្នុងកិច្ចប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នាថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសអាស៊ានបានយល់ព្រមតាមសំណើរបស់អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi និងបានឯកភាពក្នុងការជ្រើសរើសឯកអគ្គរដ្ឋទូត Tran Duc Binh  តំណាងអចិន្រ្តៃយ៍របស់វៀតណាមក្នុងបណ្តា គណៈ កម្មាធិការនៃតំណាងអចិន្រ្តៃ យ៍អាស៊ាន (CPR) ក្លាយជាអគ្គលេខា ធិការរងថ្មីនៃអាស៊ានទទួលបន្ទុក សហគមន៍និងកិច្ចការផ្ទៃក្នុងនៃលេខាធិការដ្ឋានអាស៊ាន អាណាត្តិពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២៤។
 
ក្នុងឋានៈជាអគ្គលេខាធិការរងទទួលបន្ទុកសហគមន៍និងកិច្ចការផ្ទៃក្នុង ឯកអគ្គរដ្ឋទូត Tran Duc Binh នឹងទទួលបន្ទុកភារកិច្ចអភិបាលកិច្ចផ្ទៃក្នុង ធនធានមនុស្ស ហិរញ្ញវត្ថុនិងថវិកា បច្ចេកវិទ្យាព័ត៌មាន ពិធីការ គ្រប់គ្រងព័ត៌មាន ទំនាក់ទំនងសាធារណៈ ច្បាប់ រួមទាំងគ្រប់គ្រងរាល់គម្រោងនិងកម្មវិធីសហប្រតិបត្តិការជាមួយដៃគូអាស៊ាននានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top