• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខជនរួមជាតិជាជនជាតិភាគតិចនិងគ្រួសារគោលនយោបាយនៅខេត្ត Binh Phuoc


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh សាកសួរសុខទុក្ខ ប្រគល់អំណោយជូនជនរួមជាតិជាជនជាតិភាគតិចនៅស្រុក Loc Ninh (រូបថត៖ TTXVN) 
 

ឧបនាយក​រដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh និងក្រុមការងារបាន ទៅបំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅខេត្ត​ Binh Phuoc ភាគខាងត្បូងវៀតណាមនាថ្ងៃ ទី៣១ ខែសីហា។

នៅ​ទីនេះ លោកឧបនាយករដ្ឋមន្រ្តីនិងក្រុមការងារបានទៅ សាកសួរសុខទុក្ខជនរួមជាតិជាជនជាតិភាគតិច និង​គ្រួសារគោលនយោបាយ នានាលើភូមិភាគខេត្តក្នុងឱកាសរំលឹកខួបលើក ទី៧៤នៃទិវាបដិវត្តន៍​ខែសីហា​និង​ទិវា​បុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា។
 
មកដល់​ស្រុកព្រំដែន Loc Ninh លោក Truong Hoa Binh និងក្រុមការងារ បានប្រគល់កង់ចំនួន១០០គ្រឿង​និង​អាហារូ​បករណ៍ចំនួន៥០០ចំណែកជូនដល់ ប្អូនៗសិស្សានុសិស្សក្រីក្រ​តែរៀន​សូត្រ​ពូកែ​នៅស្រុក​ព្រំដែន​ចំនួ​ន​៣រួម​មានស្រុក Loc Ninh ស្រុក Bu Dop និងស្រុក Bu Gia Map។
 
នាថ្ងៃដ​ដែល នៅស្រុក Loc Ninh ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យនៅមន្ទីរពេទ្យ សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រទី​ក្រុង​ហូជីមិញ​បានរៀបចំការពិនិត្យជំងឺ ចែកចាយ ថ្នាំឱសថដោយឥតគិតថ្លៃ ហើយក្រុមហ៊ុន Co.opmart ក៏បានប្រគល់​អំណោយ ជូនប្រជាជនចំនួន៥០០នាក់ដែលក្នុងនោះមានប្រជាជនកម្ពុជាចំនួន១០០នាក់ ដែល​រស់​នៅតំ​បន់​ជាប់ព្រំដែនជាមួយវៀតណាម និងប្រជាជនជាជនជាតិ ភាគតិច ចំនួន៤០០នាក់ដែលរ​ស់នៅ​តំបន់​ព្រំដែ​ន​រួមវៀតណាម-កម្ពុជា ផ​ងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top