• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសគុយបា


 ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសគុយបា

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឧបនាយករដ្ឋ​មន្ត្រីនិង​ជារដ្ឋមន្ត្រីការបរទេស វៀតណា​ម លោក Pham Binh Minh បានជួបពិភាក្សាជាមួយ​រដ្ឋមន្រ្តីការបរទេស ​គុយបា លោក Bruno Rodriguez​ ក្នុងក្រប​ខ័ណ្ឌនៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់​អគ្គ​លេខាបក្ស វៀតណាម ​លោក Nguyen Ph​u Trong ។

ក្នុងជំនួប​នេះភាគីទាំងពីរបានអះអាងនូវឆ​ន្ទៈរបស់ខ្លួន​ក្នុងការសហការ​យ៉ាងជិតស្និទ្ធ​ដើម្បី​ជម្រុញការ​អនុវត្ត​នូវលទ្ធផល​ដ៏សំខាន់ដែ​លសម្រេចបានក្នុងដំណើរ ​ទស្សនកិច្ច​ផ្លូវរដ្ឋទៅកាន់​គុយបាលើក​នេះរបស់​អគ្គលេខាបក្ស​ លោក Nguyen Phu Trong  ព្រមទាំង ឯកភាពគ្នា​បន្តបង្កើនទំនាក់ទំនង​ភាតរភាព​ជាប្រពៃណី និង ​ពិសេស  វៀតណាម - គុយបា ឲ្យកាន់តែជាក់ស្តែងនិ​ងមានប្រសិទ្ធភាព​ នាពេលខាង​មុខ។​

ភាគី​ទាំងពីរបានចែករំលែកគោល​ជំហររៀងៗខ្លួនក្នុង​ការដោះ​ស្រាយជម្លោះអំពី អធិបតេយ្យភាព​ដោយសន្តិវិធី​ដោយ មិ​នប្រើកម្លាំង ឬគំរាមកំហែង​ប្រើក​ម្លាំង និងគោរព​ច្បាប់អន្ដរជាតិ​និង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ពាក់ព័ន្ធ​នានាផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top