• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញ​ចូលរួម​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​១១០ ទិវា​ទេសចរណ៍​ Sam Son​


ឧបនាយករដ្ឋមន្ត្រីលោកVuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាទេសចរណ៍ Sam Son

នាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៧ នៅ Sam Son ខេត្ត Thanh Hoa បាន​ប្រព្រឹត្ត​ទៅ” មហោស្រព ១១០ឆ្នាំ​ ទេសចរណ៍​ Sam Son” បើកពិធី​បុណ្យ​ទេសចរណ៍​២០១៧ និង​ប្រកាសសេចក្ដីសម្រេច​ចិត្តទទួលស្គាល់​ទីរួម​ខេត្ត​ Sam Son ក្លាយ​​ទៅជាទីក្រុងចំណុះខេត្ត Thanh Hoa។​​ ថ្លែងមតិនៅទីនេះ ​ឧបនាយក​​រដ្ឋមន្ត្រី​វៀត​ណាម​ លោក​​Vuong Dinh Hue បាន​សង្កត់ធ្ងន់ថា៖ “​ក្នុងរយៈ​ពេលខាងមុខនេះ ខេត្ត Thanh Hoa ត្រូវយក​ចិត្ត​ទុក​ដាក់​បង្កើត​​​ផលិត​ផល​ទេសចរណ៍​ពិសេស​ដោយឡែក ដើម្បី​បង្កើតឡើង​​ពាណិជ្ជ​សញ្ញា​របស់​ខ្លួន។​ ខេត្ត និងទីក្រុង Sam Son ត្រូវ​បង្កើន​ការទាក់ទាញ​វិនិយោគ កសាង​ហេដ្ឋា​​រចនាសម្ព័ន្ធ​​​ទេសចរណ៍ ​​​និង​យក​ចិត្តទុ​កដា​ក់​បណ្ដុះ​បណ្ដា​​​ប្រភព​ធន​ធាន​​មនុស្ស ​កសាង​បរិយាកាស​ទេសចរណ៍ អារិយធម៌ ដើម្បី​បង្កើនកម្លាំងទាក់ទាញ​ចំពោះ​ភ្ញៀវ​ទេសចរ​។ Thanh Hoa ត្រូវខំប្រឹង​ប្រែង​ក្លាយទៅ​ជាមណ្ឌល​​ទេសចរណ៍​​ជាតិ រួមចំណែកជំរុញផ្នែក​ទេសចរណ៍​វៀត​ណាម ក្លាយ​ទៅជា​ផ្នែក​​​សេដ្ឋកិច្ចមុខ​ព្រួញ របស់​ប្រទេសជាតិ នាឆ្នាំ២០២០៕”
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top