• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។
  ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំស្តីពី “អាស៊ានឌីជីថលមួយសម្រាប់អ្នកទាំងអស់គ្នា” (រូបថត៖TTXVN)

បន្តសកម្មភាពនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីសពីថ្ងៃទី ២៣-២៤ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំស្តីពី “អាស៊ានឌីជីថលមួយសម្រាប់អ្នកទាំងអស់គ្នា” និងកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំស្តីពី "ការកសាងសេដ្ឋកិច្ចខ្លួនទីពឹងខ្លួនសម្រាប់កំណើនប្រកបដោយចីរភាព"។ នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ វៀតណាមស្វាគមន៍ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការ និងអង្គភាពអាជីវកម្មបរទេស រួមជាមួយរដ្ឋាភិបាល និងសហគ្រាសវៀតណាម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ-អភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត...។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលជួបសវនការជាមួយប្រធានាធិបតីលីទុយអានី Gitanas Nausea; បានទទួលជួបរដ្ឋមន្ត្រីសេដ្ឋកិច្ចស្វីស Guy Parmelin;  បានទទួលជូបរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសប៉េរូ César Rogrigo Landa; បានទទួលជួបអគ្គលេខាធិការនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) Mathias Cormann; ទទួលជួបលោក Jan Jambon រដ្ឋមន្ត្រី - អភិបាលនៃតំបន់ Flanders ព្រះរាជាណាចក្របែលហ្សិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top