• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញបំពេញការងារនៅខេត្ត Long An

 ពិធី​បញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ BCG Bang Duong បានប្រព្រឹត្តទៅនៅឃុំ Thanh An ​ស្រុក Thanh Hoa ខេត្ត Long An នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៨។ នេះជាគម្រោងការរោងចក្រថាម ពលព​ន្លឺ​ព្រះអាទិត្យដើមដំបូងនៅខេត្ត Long Anនិង​ជាការគូស​សញ្ញា​សំខាន់​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ថាម​ពល​ថ្មី​នៃ​តំបន់​នេះ​ផង​ដែរ​​។
 
អញ្ជើញ​ចូលរួមក្នុងពិធីនេះមានវត្តមាន ឧបនាយករដ្ឋមន្រ្តីលោក  Truong Hoa Binh រួមទាំង​ថ្នាក់ដឹក​នាំជាច្រើន​រូបមក​ពីក្រ​​សួង ស្ថាប័នមួយចំនួនទៀត​ផង។​​ គម្រោង​នេះត្រូវបានអនុម័ត​ដោយក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​​​វៀតណាម​ដែលមានសមត្ថភាពផលិតបាន ៤០,៦ មេហ្កាវ៉ា​ត់ ហើយគ្រោងនឹងសម្រេចនិង ​ដាក់ឲ្យ​ដំណើរ​​ការមុន​ខែមិថុនា​ឆ្នាំ​២០១៩។
 
មុននោះ នារសៀលថ្ងៃទី ១៥ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងសមាជិកសភានីតិកាលទី ១៤ ​មណ្ឌល  Long An បានចូលរួមសន្និសីទ ជួប ប្រាស្រ័យ​ជាមួយអ្នក​បោះឆ្នោត​ដែលជា​ថ្នាក់ដឹក​នាំខេត្ត​និង​ថ្នាក់​ដឹក​​នាំមន្ទីរនានា សំ​ដៅផ្ទៀងស្តាប់យោបល់មុនសម័យប្រជុំលើក​ទី ៦ រដ្ឋសភាវៀតណាម នីតិ​កាល ទី ១៤ ដែលនឹ​ងប្រារព្ធនា​ពេល​ខាងមុខ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top