ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្តក្រុងនានា រួមមាន៖ Da Nang Quang Ngai Hue និង Quang Tri បានរាយការណ៍អំពីការងារត្រៀមទប់ទល់នឹងព្យុះទីហ្វុង តាមផែនការ ៤ នៅនឹងកន្លែង (បញ្ជាការនៅនឹងកន្លែង កងកម្លាំងនៅនឹងកន្លែង មធ្យោបាយនិងសម្ភារៈនៅនឹងកន្លែង និងភស្តុភារនៅនឹងកន្លែង) ដោយជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។
នៅចុងបញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យក្រសួងកសិកម្មនិងបរិស្ថានពង្រឹងការព្យាករណ៍ ធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតជាប្រចាំ តាមដំណាក់កាលនីមួយៗនៃខ្យល់ព្យុះ។ ទន្ទឹមនឹនោះ លោកបានសង្កត់ធ្ងន់ថា បណ្តាមូលដ្ឋានត្រូវតែសម្របសម្រួលជាមួយកងទ័ពដើម្បីកំណត់ពីកម្លាំង ចំនួន និងមធ្យោបាយដើម្បីឆ្លើយតប។
“ការងារជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ត្រូវតែបញ្ចប់មុនម៉ោង ១៩៖០០ ថ្ងៃទី ៦ ខែវិច្ឆិកា នៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ដោយកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ និងតំបន់ព្រៃភ្នំដាច់ស្រយាល មានការបាក់ដី។ បច្ចុប្បន្នមានតំបន់ចំនួនពីរគឺតំបន់ដែលទឹកសមុទ្រកើនឡើងខ្ពស់និងតំបន់ឆ្នេរសមុទ្រ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីខ្យល់ព្យុះ និងតំបន់ដែលទាក់ទងនឹងការជម្លៀសប្រជាជននៅតំបន់ព្រៃភ្នំដាច់ស្រយាល"។
ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យហាមឃាត់កប៉ាល់និងទូកទាំង ១០០% មិនឱ្យធ្វើដំណើរចេញទៅសមុទ្រ; ធានាការទំនាក់ទំនង រួមទាំងទូរស័ព្ទផ្កាយរណប នៅចំណុចសំខាន់ៗ ដែលមានហានិភ័យនៃការកាត់ផ្តាច់ ឯកោ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងទំនាក់ទំនងមិនទាន់ត្រូវបានធានានៅឡើយ៕








