ដោយមានសារថា វៀត ណាមគឺជាផ្នែកមួយនៃ “មហាគ្រួសារអាស៊ី” លោកឧបនាយករដ្ឋមន្ត្រី
Le Minh Khai បានសម្តែងនូវបំណងចង់លើកកំពស់តួនាទីរបស់ខ្លួនជា
“មិត្តល្អ
ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវ” នៃតំបន់
និងសហគមន៍អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងគុណតម្លៃជាមូលដ្ឋាននៃភាពសម្បូរបែប
ថាមវន្ត និងខ្លួនទីពឹងខ្លួន អាស៊ីនឹងបន្តបោះជំហានទៅមុខ បន្តសរសេរឡើងរឿងដ៏រុងរឿង
និងបំពេញបេសកកម្មរបស់ខ្លួនក្នុងសតវត្សទី ២១នេះ។
ឈរលើមូលដ្ឋានទំនាក់ទំនង
“ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព
និងវិបុលភាពនៅអាស៊ី និងពិភពលោក” លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា
សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរធ្វើសកម្មភាពយ៉ាងសកម្មនូវក្របខ័ណ្ឌភាពជាដៃគូថ្មី
ជំរុញទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ធានាបាននូវសន្តិសុខសេដ្ឋកិច្ច
និងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕





