ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ចុះត្រួតពិនិត្យការទប់ទល់នឹងភ្លៀងទឹកជំនន់នៅខេត្ត Khanh Hoa
ឧបនាយករដ្ឋមន្ត្រី លោក Ho
Quoc Dung បានស្នើសុំឱ្យកងកម្លាំងមានសមត្ថកិច្ចបើកឱ្យចរាចរណ៍ផ្លូវសុវត្ថិភាព
ដោយមិនអនុញ្ញាតឱ្យមានឧប្បត្តិហេតុណាមួយកើតឡើងបន្ថែមទៀត
នៅពេលដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។
អង្គភាពនានាត្រូវតែចល័តកងកម្លាំងនិងមធ្យោបាយទាំងអស់ជាអតិបរមា
សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំនះលើផលវិបាកឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន
ក្នុងរយៈពេល ២ថ្ងៃខាងមុខ ដោយធានាសុវត្ថិភាពយ៉ាងដាច់ខាត់សម្រាប់ប្រជាជន
ក៏ដូចជាកងកម្លាំងសមត្ថកិច្ច។
“ពិចារណាដោយប្រុងប្រយ័ត្នលើប្រតិបត្តិការរបស់អាងស្តុកទឹក
ផ្តោតលើការធានាសុវត្ថិភាព។
ស្នើឱ្យខេត្តចាត់តាំងក្រុមការងារឱ្យទៅកាន់មូលដ្ឋានងាយរងគ្រោះដោយផ្ទាល់
ដឹកនាំការទប់ទល់យ៉ាងទាន់ពេលវេលា។ មានការព្យាករណ៍ថា
ភ្លៀងធ្លាក់ខ្លាំងនឹងបន្តអូសបន្លាយក្នុងរយៈពេល ២ថ្ងៃខាងមុខ”។
ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានប្រគល់ថវិកាចំនួន ៥០ ពាន់លានដុង ពីទុនបម្រុងថវិកាមជ្ឈិមឆ្នាំ ២០២៥ ដើម្បីជួយខេត្ត Khanh Hoa ជំនះលើផលវិបាក់ដែលបណ្តាលមកដោយភ្លៀងទឹកជំនន់៕







