• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបទ្ទវហេតុធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង៖ ប្រអប់ខ្មៅចំនួន ២ ត្រូវបានរកឃើញ ចំនួនអ្នកស្លាប់កើនឡើងដល់ ១៧៩ នាក់

បើតាមមន្ត្រីក្រសួងខាងលើ អាជ្ញាធរនឹងធ្វើការវិភាគទិន្នន័យក្នុងប្រអប់ខ្មៅទាំងពីរ ដើម្បីជួយស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។
ហេតុការណ៍ធ្លាក់យន្តហោះ Jeju Air នៅទីក្រុង Muan ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានឲ្យដឹងថា អង្គភាពស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅចំនួន ២ ពីយន្តហោះដែលបានធ្លាក់នៅព្រឹកថ្ងៃដដែល (ថ្ងៃទី ២៩ ខែធ្នូ) នៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគខាងត្បូង ខេត្ត Jeolla នៃប្រទេសនេះ។ បើតាមមន្ត្រីក្រសួងខាងលើ អាជ្ញាធរនឹងធ្វើការវិភាគទិន្នន័យក្នុងប្រអប់ខ្មៅទាំងពីរ ដើម្បីជួយស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដ៏អាក្រក់នេះ បានកើនឡើងដល់ ១៧៩ នាក់ហើយ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានប្រកាសបិទផ្លូវរត់នៅអាកាសយានដ្ឋាន Muan រហូតដល់ម៉ោង ៥:០០ ព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ម៉ោងក្នុងស្រុក ដើម្បីបម្រើការស៊ើបអង្កេត។

ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា នៅពេលដែលយន្តហោះជួបឧបទ្ទវហេតុ បានដឹកអ្នកដំណើរចំនួន ១៨១ នាក់ រួមទាំងសមាជិកនាវិក ៦ នាក់ផងដែរ។ មនុស្សពីរនាក់ត្រូវបានសង្គ្រោះ។ យន្ត ហោះខាងលើរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជាយន្តហោះប្រភេទ Boeing ៧៣៧-៨០០ ដែលចេញដំណើរពីទីក្រុងបាងកក (ប្រទេសថៃ) ទៅកាន់អាកាសយានដ្ឋាន Muan នៅព្រឹកនេះ (២៩ ធ្នូ)។ អ្នកដំណើរភាគច្រើនជាជនជាតិកូរ៉េខាងត្បូង (១៧៣នាក់) និងមានពលរដ្ឋថៃ ២នាក់។ អាជ្ញាធរកំពុងបន្តស្វែងរកសាកសពយ៉ាងសកម្ម និងបានកំណត់អត្តសញ្ញាណជនរងគ្រោះ២២នាក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top