នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំពិធីជួបប្រាស្រ័យ “ព្រឹត្តិការវៀតណាម” ដើម្បីឧទ្ទេសនាមផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារ វៀត ណាមទៅកាន់នារីប្រទេសនានា។
ទស្សនិកជនទស្សនាសិល្បៈករ Pham Bao Khanh Linh សម្តែង
ចូលរួមក្នុងពិធីមានវត្តមានភរិយាឯកអគ្គរដ្ឋទូត ប្រមុខក្រុមបេសកកម្មការទូតតំណាងការទូតជានារីនៃប្រទេសប្រចាំនៅរដ្ឋធានី Canberra ផងដែរ។
នៅក្នុងជំនួបនេះ ភ្ញៀវទាំងអស់នឹងបានទស្សនាការសម្តែងសិល្បៈដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម ដែលសម្តែងដោយសិល្បៈករជនជាតិអូស្ត្រាលីដើមកំណើតវៀតណាម Pham Bao Khanh Linh។ ទន្ទឹមជាមួយគ្នានោះ ជាកម្មវិធីឧទ្ទេសនាមអំពីម្ហូបអាហារវៀតណាម។ នារីមកពីប្រទេសនានា សុទ្ធតែសម្តែងចំណាប់អារម្មណ៍ចំពោះម្ហូបវៀតណាម ដែលបាននារីៗស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីតាំងបង្ហាញយ៉ាងស្អាតគួរឲ្យទាក់ទាញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម