• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូណេស៊ីពិចារណាលើការទិញប្រេងរ៉ែរបស់រុស្ស៊ី

កាសែត Financial Times នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កំពុងពិចារណា ចូលរួមជាមួយឥណ្ឌា និងចិន ក្នុងការទិញប្រេងរ៉ែពីរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសម្ពាធកាន់តែកើនឡើងពីតម្លៃថាមពលឡើងជណ្តើរ។
  ប្រភព៖ AFP/TTXVN  

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅពេលដែលត្រូវបានសួរថា តើប្រទេសឥណ្ឌូនេស៊ីនឹងទិញប្រេងរ៉ែពីរុស្ស៊ីឬយ៉ាងណានោះ លោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា ឥណ្ឌូនេស៊ីតែងតែពិចារណាលើគ្រប់ជម្រើសទាំងអស់។ ប្រសិន បើមានប្រទេសណាមួយផ្តល់ថ្លៃល្អជាង ពិតណាស់យើងនឹងពិចារណា”៕

មុននោះ ក្នុងខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានឲ្យដឹងថា រុស្ស៊ីបានដាក់ចេញតម្លៃប្រេងទាបជាង ៣០% បើប្រៀបធៀបនឹងទីផ្សារអន្តរជាតិ ។ លោកប្រធានាធិបតី Joko Widodo កំពុងពិចារណាលើសំណើនេះ ប៉ុន្តែនៅមានការខ្វែងគំនិតគ្នា ដោយសារមានការព្រួយបារម្ភថា ប្រទេសឥណ្ឌូណេស៊ីនឹងរងផលប៉ះពាល់ដោយបទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top