ព័ត៌មាន
អ្នកជំនាញចិន៖ ទិសដៅដឹកនាំចំនួនបួនដែលបង្ហាញពីជំហានផ្លាស់ប្តូរក្នុងការត្រិះរិះអភិវឌ្ឍន៍របស់វៀតណាម
ទិសដៅដឹកនាំចំនួនបួនដែលបានដាក់ចេញនៅក្នុងសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤ បានបង្ហាញពីជំហានផ្លាស់ប្តូរដ៏សំខាន់ក្នុងការត្រិះរិះអភិវឌ្ឍន៍ ចាប់ពីការផ្តោតទៅលើការកែទម្រង់រចនាសម្ព័ន្ធ ទៅកាន់ការលើកកំពស់សមត្ថភាពប្រតិបត្តិការរបស់បក្ស និងប្រព័ន្ធនយោបាយ បង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងជំរុញការអភិវឌ្ឍដោយផ្អែកលើបញ្ញា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នេះជាការធ្វើអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យ Qu Qiang មកពីសកលវិទ្យាល័យជនជាតិមជ្ឈិមចិន អ្នកជំនាញនៃបណ្តាញទូរទស្សន៍សកលចិន (CGTN) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅទីក្រុងប៉េកាំង។
ដោយវាយតម្លៃពីអត្ថន័យនៃទិសដៅធំៗទាំងបួន លោកសាស្ត្រាចារ្យ Qu Qiang បាននិយាយថា ចំណុចលេចធ្លោបំផុតគឺប្រទេសវៀតណាមកំពុងផ្លាស់ប្តូរពីដំណាក់កាល “កែទម្រង់រចនាសម្ព័ន្ធ” ទៅកាន់ដំណាក់កាល “លើកកំពស់ប្រសិទ្ធភាពអភិបាលកិច្ច”។ ទាក់ទងនឹងតម្រូវការបង្រួបបង្រួមការគ្រប់គ្រងធនធានជាតិ អ្នកជំនាញចិនបានចាត់ទុកថា ការបង្រួបបង្រួមផែនការមេ និងការគ្រប់គ្រងធនធាននឹង បង្កើតការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍គម្រោងធំៗ។ ទាក់ទិននឹងទិសដៅលើកកំពស់សមត្ថភាពប្រតិបត្តិការរបស់បក្ស និងប្រព័ន្ធនយោបាយ លោកសាស្ត្រាចារ្យ Qu Qiang បាននិយាយថា នេះអាចត្រូវបានចាត់ទុកថា ជាដំណើរការនៃ “ការធ្វើឱ្យប្រសើរឡើងនូវសូហ្វវ៉ែ” នៃប្រព័ន្ធអភិបាលកិច្ច។ ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍ដោយផ្អែកលើបញ្ញា និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា លោកសាស្ត្រាចារ្យ Qu Qiang បានវាយតម្លៃថា នេះជាមាគ៌ាដ៏សំខាន់ ដើម្បីវៀតណាផ្លាស់ប្ដូរគំរូកំណើនរបស់ខ្លួន ហើយឆ្ពោះទៅគោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕





