• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc

អ្នកជំនាញ អ៊ុច លាង ចាត់ទុកថា ប្រទេសទាំងពីរបានអនុវត្តន៍ជាក់ស្ដែងការ ប្ដេជ្ញាចិត្តហើយបញ្ជាក់នូវការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅពេលចុះហត្ថលេខាលើកំណត់ហេតុសហ ប្រតិបត្តិការចំនួន៧ សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA)

វាយតម្លៃពីអត្ថន័យនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២២ ខែធ្នូ របស់ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc លោក អ៊ុច លាង នាយកស្ដីទីនៃនាយកដ្ឋានស្រាវជ្រាវអាស៊ី-អាហ្វ្រិកនិងមជ្ឈឹមបូព៌ា ចំណុះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ (រាជបណ្ឌិត សភាកម្ពុជា) ចាត់ទុកថា នេះជា ព្រឹត្តិការណ៍ដែលបង្ហាញទំនាក់ទំនងដ៏ល្អប្រសើរ ហើយចូលរួមចំណែកជំរុញ កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមកាន់តែខ្លាំងក្លា។

អ្នកជំនាញ អ៊ុច លាង ចាត់ទុកថា ប្រទេសទាំងពីរបានអនុវត្តន៍ជាក់ស្ដែងការ ប្ដេជ្ញាចិត្តហើយបញ្ជាក់នូវការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅពេលចុះហត្ថលេខាលើកំណត់ហេតុសហ ប្រតិបត្តិការចំនួន៧ សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

អ្នកជំនាញកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះផែនការអំពីលិខិតឆ្លងដែនវ៉ាក់សាំង សំដៅជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ការបើកឡើងវិញជើងហោះហើរត្រង់ប្រកបដោយសុវត្ថិភាពនិងទាន់ ពេលវេលាដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃប្រទេសនីមួយៗតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top