ព័ត៌មាន
អ្នកកាសែតអាហ្សង់ទីន វាយតម្លៃជាវិជ្ជមានចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងមក
លោក Gastón Fiorda បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វៀតណាមបានខិតខំសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ច និងសង្គមដ៏គួរឱ្យកោតសរសើរជាច្រើន ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិធ្ងន់ធ្ងរ ដូចជាជំងឺរាតត្បាតកូវីដ-១៩ ជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ជាច្រើន និងភាពតានតឹងពាណិជ្ជកម្មសកល។ លោកបានលើកត្រដែតពីសមិទ្ធផលសេដ្ឋកិច្ចវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងអាណត្តិមហាសន្និបាតបក្សលើកទី ១៣ នៅពេលដែលអត្រាកំណើន GDP ជាមធ្យមមានចំនួន ៥-៦% ក្នុងមួយឆ្នាំ ដែលជាអត្រាខ្ពស់បើធៀបនឹងស្តង់ដារតំបន់ និងពិភពលោក។
ទាក់ទងនឹងគោលនយោបាយការបរទេស លោក Gastón Fiorda បានកត់សម្គាល់ថា គោលនយោបាយ «ការទូតឫស្សី» ក្នុងអាណត្តិមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាជោគជ័យគួរឱ្យកត់សម្គាល់ ដោយបានជួយវៀតណាមរក្សាឯករាជ្យភាពនិងភាពខ្លួនទីពឹងខ្លួន ហើយមានភាពបត់បែនក្នុងការពង្រីកទំនាក់ទំនងជាមួយដៃគូសំខាន់ៗដូចជា សហភាពអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។ បើតាមលោក វិធីសាស្រ្តអភិក្រមប្រកបដោយភាពបត់បែន ការត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា និងការសម្របខ្លួនទៅនឹងអាទិភាពសកល បានជួយវៀតណាមឱ្យបង្កើនឋានៈអន្តរជាតិ និងក្លាយជាដៃគូដ៏គួរឲ្យទុកចិត្ត ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម៕






