• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីរ៉ង់ស្នើរឲ្យអាមេរិក ធានាផ្លូវច្បាប់ដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ អ្មកនីតិបញ្ញត្តិអ៊ីរ៉ង់បានស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ការធានាផ្លូវច្បាប់ ដើម្បីរាំងស្កាត់រដ្ឋាភិបាលនាពេលអនាគតរបស់អាមេរិក ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដើម្បីជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមានឈ្មោះផ្លូវការថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA )។
  ទិដ្ឋភាពទូទៅនៃការចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក សំដៅស្ដារឡើងវិញនូវកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)  

យោងតាមសេចក្តីប្រកាសដែល បានចុះហត្ថលេខាដោយសមាជិកសភាអ៊ីរ៉ង់ចំនួន ២៥០នាក់ សហរដ្ឋអាមេរិកគួរតែផ្តល់ការធានាផ្លូវច្បាប់ចាំបាច់ ដល់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលថាទីក្រុងវ៉ាស៊ីនតោននឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA ម្តងទៀតនោះទេ ហើយនេះត្រូវបានធានាពីស្ថាប័នធ្វើសេចក្តីសម្រេចរបស់ហរដ្ឋអាមេរិក រួមទាំងរដ្ឋសភាអាមេរិក តាមទម្រង់ស្របច្បាប់ទាំងស្រុងសំដៅមិនបង្កជាឧបសគ្គដល់ការអនុវត្តកិច្ចព្រមព្រៀងនាពេលអនាគត។

នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រទេសនេះនឹងមិនចាកចេញពីការចរចានៅទីក្រុងវីយែន (អូទ្រីស) នោះទេ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ង់ចង់ស្វែងរកមធ្យោបាយធានាសិទ្ធិរបស់ប្រជាជនតាមរយៈកិច្ចព្រមព្រៀង។ ចាប់តាំងពីខែមេសាឆ្នាំ២០២១មក អ៊ីរ៉ង់ និងភាគីដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានធ្វើការចរចារចំនួន៨លើក នៅទីក្រុងវីយែន ដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។ អាមេរិកបានចូលរួមដោយប្រយោលតាមរយៈការសម្របសម្រួលរបស់សហភាពអឺរ៉ុប (EU) ប៉ុន្តែ នាបច្ចុប្បន្ននេះ ភាគីទាំងអស់ជឿជាក់ថា ទាំងទីក្រុងតេហេរ៉ង់និងវ៉ាស៊ីនតោនត្រូវការធ្វើការសម្រេចចិត្តនយោបាយ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top