• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលី​បាន​វិនិយោគ​ជាង​២​ពាន់​លាន​ដុល្លារ​នៅ​វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ សហគ្រាសអូស្ត្រាលីបច្ចុប្បន្ន បានវិនិយោគលើគម្រោងចំនួន ៦៣១ នៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ២ ពាន់លានដុល្លារអាមេរិក។
រូបថត​ឧទាហរណ៍។ រូបថត៖ VNA

ធុរកិច្ចអូស្ត្រាលីផ្តោតលើការបណ្តាក់ទុនក្នុងឧស្សាហកម្មនិងវិស័យចំនួន១៨នៅវៀតណាម ក្នុងនោះរួមមាន៖ ការកែច្នៃ និងផលិត; សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន; កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; សុខាភិបាលនិងសកម្មភាពសង្គម; និស្សារណកម្ម; សិល្បៈ ល្បេងលេង និងការកម្សាន្ត; ការអប់រំនិងបណ្តុះបណ្តាល; សកម្មភាពវិជ្ជាជីវៈ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា; អាជីវកម្មអចលនទ្រព្យ; លក់ដុំ និងរាយ; ជួសជុលរថយន្ត ម៉ូតូ ជាដើម។

មានខេត្ត-ក្រុងចំនួន ៤៥ នៅវៀតណាមដែលបានទាក់ទាញគម្រោងរបស់អូស្ត្រាលី ក្នុងនោះ Ba Ria - Vung Tau ឈានមុខគេដោយមានគម្រោងចំនួន ១៦ ជាមួយដើមទុនចុះបញ្ជីសរុបជាង ៣៩២ លានដុល្លារអាមេរិក។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានគម្រោងចំនួន ៣០៩ ជាមួយដើមទុនចុះបញ្ជីសរុប ២៣១ លានដុល្លារអាមេរិក ហើយទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានគម្រោងចំនួន ១២៣ ជាមួយដើមទុនចុះបញ្ជីសរុប ២០៩,៦៣ លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top