• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន​អំពាវនាវ​ឲ្យ​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ដើម្បីធានាថា អាស៊ានមានសមត្ថភាពស្ដារឡើងវិញ ប្រកបដោយចីរភាព ឲ្យសមស្របនឹងផែនកាមេស្ដីពីសហគមន៍អាស៊ានឆ្នាំ ២០២៥ នោះ គឺចាំបាច់ត្រូវត្រៀមរៀបចំឲ្យបានល្អថែមទៀត ដើម្បីកាត់បន្ថយ និងដោះស្រាយរាល់ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។

(រូបថត៖ VNA)


លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទើបបានរៀបចំកិច្ចប្រជុំសម្របសម្រួលលើកទី ១៧ ស្តីពីសហគមន៍សង្គម-វប្បធម៌អាស៊ាន (SOC-COM) សំដៅធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការអាកាសធាតុក្នុងតំបន់។ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) លោក Ekkaphab Phanthavong បានសង្កត់ធ្ងន់ថា៖ ដើម្បីធានាថា អាស៊ានមានសមត្ថភាពស្ដារឡើងវិញ ប្រកបដោយចីរភាព ឲ្យសមស្របនឹងផែនកាមេស្ដីពីសហគមន៍អាស៊ានឆ្នាំ ២០២៥ នោះ គឺចាំបាច់ត្រូវត្រៀមរៀបចំឲ្យបានល្អថែមទៀត ដើម្បីកាត់បន្ថយ និងដោះស្រាយរាល់ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។

ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានបានរំលឹកឡើងវិញអំពីការសន្យារបស់អាស៊ាន ក្នុងការកសាងសហគមន៍តំបន់ផ្សារភ្ជាប់ មានសមត្ថភាពទប់ទល់នឹងអាកាសធាតុ ក្នុងនោះមានការសន្យារបស់ប្រទេសសមាជិកនានាសំដៅសម្រេចឲ្យបានគោលដៅអព្យាក្រឹតកាបូនដែលត្រូវបានប្រកាសនៅក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ (COP 26) ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top