• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានរួមគ្នាធ្វើសកម្មភាពឆ្លើយតបនឹងរាល់បញ្ហាអំពីបរិស្ថាន

រដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ានកំពុងឆ្ពោះទៅគោលដៅការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង កសាងទីក្រុងឆ្លាតវៃ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
  អាស៊ានរួមគ្នាធ្វើសកម្មភាពឆ្លើយតបនឹងរាល់បញ្ហាអំពីបរិស្ថាន  

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិងកំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺកូវីដ-១៩ សំដៅឆ្លើយតបនឹងការគំរាមកំហែងពីខាងក្រៅដូចជា៖ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិបានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។ អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីបរិស្ថាន លើកទី៣៣ និងសន្និសីទពាក់ព័ន្ធនានាកាលពីថ្ងៃទី៥ ខែតុលា នៅខេត្តសៀមរាប ប្រទេសកម្ពុជា លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ កម្ពុជានិងបណ្តាប្រទេសអាស៊ានកំពុងបង្កើនកិច្ចសហប្រតិបត្តិការសំដៅដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងនៅលើពិភពលោកដោយប្រធានបទ៖ អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈម។ រដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ានកំពុងឆ្ពោះទៅគោលដៅការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង កសាងទីក្រុងឆ្លាតវៃ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ នាពេលខាងមុខ ការងារបរិស្ថាននឹងផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗចំនួន ៧ គឺ៖ ការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថានឆ្នេរសមុទ្រ ទីក្រុងប្រកបដោយនិរន្តរភាព  ការគ្រប់គ្រងជាតិគីមី និងធនធានទឹក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top