• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានមិនទាន់ផ្តល់អាទិភាពលើការបង្កើតរូបិយប័ណ្ណ​រួមក្នុងតំបន់ឡើយ

ក្នុងបទបង្ហាញតាមអនឡាញនៅសាកលវិទ្យាល័យមួយនៅជាយទីក្រុងហ្សាកាតារបស់ឥណ្ឌូនេស៊ី លោក កៅ បានឲ្យដឹងថា នាបច្ចុប្បន្ន ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពចម្បងរបស់អាស៊ាន។
អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន (រូបថត៖ VNA)

នាថ្ងៃទី ១៣ មីនា អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួនមានប្រសាសន៍ថា៖ ការបង្កើតសម្ព័ន្ធរូបិយវត្ថុមិនមែនជាអាទិភាពនាបច្ចុប្បន្នឡើយ ក្នុងបរិបទដែលអាស៊ានកំពុងមានរបៀបវារៈជាច្រើនទៀតសម្រាប់អនុវត្តន៍។

ក្នុងបទបង្ហាញតាមអនឡាញនៅសាកលវិទ្យាល័យមួយនៅជាយទីក្រុងហ្សាកាតារបស់ឥណ្ឌូនេស៊ី លោក កៅ បានឲ្យដឹងថា នាបច្ចុប្បន្ន ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពចម្បងរបស់អាស៊ាន។ លើសពីនេះទៀត មានរបៀបវារៈអាទិភាពមួយចំនួនទៀត ដូចជាការតភ្ជាប់អាស៊ាន ការជំរុញខឿនសេដ្ឋកិច្ចបៃតង និងការបង្កើនពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន។

ជំនួសឱ្យសម្ព័ន្ធរូបិយវត្ថុ ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំនេះបានលើកសំណើអភិវឌ្ឍន៍តភ្ជាប់ការទូទាត់តំបន់ សំដៅជំរុញការទូទាត់ឆ្លងព្រំដែនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top