• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានពេញចិត្តចំពោះបណ្ដាសមិទ្ធិផលសំខាន់របស់វប្បធម៌ សង្គម


អាស៊ានពេញចិត្តចំពោះបណ្ដាសមិទ្ធិផលសំខាន់របស់វប្បធម៌ សង្គម

សន្និសីទសម្របសម្រួលសហគមន៍វប្បធម៌ សង្គមអាស៊ាន (SOC-​COM) លើកទី១១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី២៩​ដល់ថ្ងៃទី៣០ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុង​ Jakata (ឥណ្ឌូនេស៊ី) ដោយមាន​ការ​ចូល​រួម​របស់​ដំណាង​ស្ថាប័ន​ជំនាញ​ និងអង្គ​ការចំនួន៤៨។ ឯកអគ្គរដ្ឋទូត​វៀតណាម Nguyen Hoanh Nam ប្រធានគណៈប្រ​តិភូវៀត​ណាម​ប្រចាំ​នៅអាស៊ាន បានអញ្ជើញចូលរួមសន្និសីទលើកនេះ។

​ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានស្នើ​អោយបណ្ដាស្ថាប័ន​អាស៊ាន ក៏ដូច​ជា​អង្គ​ការ​ទាក់​ទិន​នានា ត្រូវសកម្មរួមសហការ​ជាមួយគ្នា ដើម្បីធានាការអនុវត្តគ្រប់គ្រាន់ ព្រមៗគ្នា និង​ប្រសិទ្ធិភាព​បណ្ដា​សកម្ម​ភាព នៃផែនការមេស្ដីអំពីការកសាង​សហគមន៍វប្បធម៌ សង្គមអាស៊ាន (ASCC) ។

​ស្ដីអំពីទិសដៅនាពេលខាងមុខនេះ សន្និសីទបានពិភាក្សាអំពីការផ្តើមគំនិត​ និងវិធានការកែទម្រង់ផែនការ​មេ ASCC ២០២៥ ដែលក្នុងនោះ​ផ្តល់​អាទិភាពចំ​ពោះបណ្ដាវិស័យ និងសកម្មភាពជះឥទ្ធិពល​ទូលំទូលាយ និង​ផ្លាស់​ប្តូរ​ថ្មី​របៀប​ប្រមូលផ្តុំកម្លាំង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top