• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបានឯកភាពក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗ


 ទិដ្ឋភាពនៃកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ

បានចុះហត្ថលេខាលើ អនុ ស្សារណៈនៃការយោគយល់គ្នា (MOU) ស្តីពីការអនុវត្តវិធានការមិនយកពន្ធលើទំនិញសំខាន់ៗ នៅក្នុងកិច្ចប្រជុំសហ គមន៍សេដ្ឋកិច្ចអាស៊ាន (AEC) លើកទី ១៩ ដែលត្រូវបានរៀបចំតាមអ៊ិនធឺរណិត។ អនុស្សារណៈនៃការយោគយល់គ្នានេះ ស្តែងចេញការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការជួយសម្រួលដល់លំហូរពាណិជ្ជកម្មក្នុងតំបន់សម្រាប់ទំនិញសំខាន់ៗ ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការរីករាល ដាល នៃជំងឺរាតត្បាតកូវីដ- ១៩។ ថ្លែងទៅកាន់សារព័ត៌មានអំពីសារសំខាន់នៃអនុស្សារណៈនេះ លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា៖ “ការដាក់ចេញគំនិតផ្តួចផ្តើម ការអនុវត្តនិងការចុះហត្ថលេខាលើ អនុស្សារណៈមិនត្រឹម តែដោះស្រាយបញ្ហារយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរៀបចំក្របខ័ណ្ឌថ្មី សម្រាប់អាស៊ានអាចអនុវត្តក្នុងទ្រង់ទ្រាយធំជាង នាពេលអនាគត។ រដ្ឋមន្រ្តីទាំងអស់បានឯកភាពថា ដោយសារ តែរយៈពេលខ្លី ហេតុដូច្នេះ ត្រូវផ្តោតតែលើទំនិញចាំបាច់បំផុត។ បញ្ជីឈ្មោះមុខទំនិញដើមដំបូងមានចំនួនជាង ១៥០ ប្រភេទ។ ក្នុងពេលខាងមុខនេះ បណ្តាប្រទេសអាស៊ាននឹងផ្តោតលើចំណីអាហារនិងគ្រឿងឧបភោគ បរិភោគដែលមានសារៈសំខាន់សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងដំណើរការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ -១៩”។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចក៏បានពិភាក្សានិងអនុម័តលើក្របខ័ណ្ឌការស្តារគ្រប់ជ្រុងជ្រោយក្នុងអាស៊ាន (ACRF) ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីកូវីដ -១៩ ក្នុងតំបន់ ខណៈពេលដែលបណ្តាប្រទេសកំពុងបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ទន្ទឹមជាមួយគ្នានោះ ACRF នឹងត្រូវបញ្ជូនទៅមេដឹកនាំអាស៊ាន ដើម្បីសុំការយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top