• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច គណៈប្រតិភូអាស៊ាន រួមមានឯកអគ្គរដ្ឋទូតហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម បានចូលជួបសម្តែងការគួរសមអភិបាលខេត្តលោក Indira Vizcaíno Silva និងចូលរួមវេទិកាធុរកិច្ចអាស៊ាន-Colima។
អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិក (រូបថត៖ VNA)

ចាប់ពីថ្ងៃទី ៣០ ឧសភា ដល់ថ្ងៃទី ១ ខែមិថុនា គណៈប្រតិភូសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំម៉ិកស៊ិក (ACMC) បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋ Colima សំដៅបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយរដ្ឋ Colima ស្ថិតនៅភាគខាងលិចម៉ិកស៊ិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច គណៈប្រតិភូអាស៊ាន រួមមានឯកអគ្គរដ្ឋទូតហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម បានចូលជួបសម្តែងការគួរសមអភិបាលខេត្តលោក Indira Vizcaíno Silva និងចូលរួមវេទិកាធុរកិច្ចអាស៊ាន-Colima។

នៅក្នុងវេទិកាធុរកិច្ច អាស៊ាន-COLIMA ក្រៅពីការឧទ្ទេសនាមពីប្រៀបខ្លាំង ក៏ដូចជាគោលនយោបាយទាក់ទាញការវិនិយោគរបស់ប្រទេសនីមួយៗនោះ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានសុទ្ធតែបានអះអាងពីឱកាសសហប្រតិបត្តិការរវាងអាស៊ាន និង Colima គឺធំធេងណាស់ ជាពិសេសគឺនៅពេលដែលរួមគ្នាចែករំលែកពីលក្ខណៈស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីបរទេស។

អញ្ជើញថ្លែងនៅទីនេះឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoanh Nam បានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋ Colima និយាយដោយឡែក និងម៉ិកស៊ិកនិយាយរួមជាមួយវៀតណាមលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងភស្តុភាកំពុងផែសមុទ្រ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ម៉ិកស៊ិកជាដៃគូពាណិជ្ជកម្មធំទី ២ នោតំបន់អាមេរិកឡាទីនរបស់វៀតណាម ហើយផ្ទុយទៅវិញ វៀតណាមគឺជាទីផ្សារនាំចេញ នាំចូលដ៏សំខាន់ទី ៨ របស់ម៉ិកស៊ិកនៅអាស៊ី និងទី ១២ របស់ម៉ិកស៊ីកនៅទូទាំងពិភពលោក។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅរដ្ឋ Colima របស់គណៈប្រតិភូការទូតអាស៊ាន អាជ្ញាធររដ្ឋ Colima និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top