• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍

កាលពីថ្ងៃទី ១៣ ខែមេសា កិច្ចប្រជុំសម្របសម្រួលសហគមន៍នយោបាយ-សន្តិសុខ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASCCO) លើកទី ១៤ បានប្រព្រឹត្តិទៅតាមអនឡាញ។
  កិច្ចប្រជុំសម្របសម្រួលនៃសហគមន៍នយោបាយ-សន្តិសុខនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (រូបថត៖ asean.org)  

អង្គប្រជុំបានពិចារណា និងវាយតម្លៃលើវឌ្ឍនភាពសហប្រតិបត្តិការលើបញ្ហាអន្តរសសរស្តម្ភ ដូចជាគំនិតផ្តួចផ្តើមរបស់អាស៊ាន សំដៅឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ផែនការមេស្ដីពីការជំរុញសហគមន៍អាស៊ាន និងយុទ្ធសាស្ត្រអាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។ កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្តីពីការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ផងដែរ។

អង្គប្រជុំបានចែករំលែកការវិវឌ្ឍនាពេលថ្មីៗក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន ដូចជាការប្រគល់រូបមន្ត "ដៃគូសន្ទនា" ជូនចក្រភពអង់គ្លេស ការបង្កើតទំនាក់ទំនងភាពជាដៃគូជាផ្លូវការជាមួយប្រទេសជាច្រើន ការចាប់ផ្តើមកម្មវិធីអាហារូបករណ៍យុវជនអាស៊ាននាចុងឆ្នាំនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top