• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិក​​ប្រកាស​បោះបង់ចោល​​តួនាទី​សម្របសម្រួល​ក្នុង​ការ​ចរចា​រុស្ស៊ី-អ៊ុយក្រែន

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី INTERFAX នៅថ្ងៃទី ១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដើរតួនាទីសម្របសម្រួលក្នុងការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនទៀតឡើយ; ហើយសង្កត់ធ្ងន់ថា ដល់ពេលដែលភាគីទាំងពីរត្រូវជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពហើយ។

លោកស្រី Tammy Bruce បានឲ្យដឹងថា វិធីសាស្រ្តអភិក្រមរបស់អាមេរិកចំពោះជម្លោះកំពុងតែផ្លាស់ប្តូរ។ អាមេរិកនឹងមិនសម្របសម្រួលទៀតឡើយ។ ឥឡូវនេះ ការចរចាគួរតែប្រព្រឹត្តដោយភាគីទាំងពីរ។ បើទោះបីជាបានដកខ្លួនចេញពីតួនាទីសម្របសម្រួលក៏ដោយ ភាគីអាមេរិកបានអះអាងថា នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់ជម្លោះទាមទារ “គំនិតផ្តួចផ្តើមជាក់ស្តែង” ពីភាគីអ៊ុយក្រែន និងរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Putin។ រូបថត៖ Sundayvision។

ទន្ទឹមនឹងនោះ នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានឲ្យដឹងថា អ៊ុយក្រែននឹងមិនយល់ព្រម “សន្តិភាពក្នុងតម្លៃណាក៏ដោយ” ជាមួយរុស្ស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top