• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកប្រកាសពេលវេលាសម្រាប់ឯកអគ្គរដ្ឋទូតរបស់ខ្លួនវិលត្រឡប់ទៅធ្វើការនៅប្រទេសនីហ្សេ

ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានប្រកាសថា ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំប្រទេសនីហ្សេគឺលោកស្រី Kathleen FitzGibbon នឹងមកដល់ទីក្រុង Niamey ហើយចាប់ផ្តើមធ្វើការនៅសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel ។ រូបថត៖ indianexpress

ការសម្រេចចិត្តនេះ បានបញ្ចប់រៈពេលជាងមួយឆ្នាំកន្លះដែលអាមេរិកបោះបង់ចោលតំណែងឯកអគ្គរដ្ឋទូតនៅប្រទេសនីហ្សេ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel លោកស្រី Kathleen FitzGibbon មិនមានគម្រោងជូនសារតាំងចំពោះរបបយោធាក្នុងប្រទេសនីហ្សេនោះឡើយ។ វត្តមានរបស់លោកស្រី  FitzGibbon មិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលជំហររបស់អាមេរិកលើស្ថានការណ៍នៅប្រទេសនីហ្សេនោះទេ ព្រមទាំងបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនរក្សាការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយការទូតដែលគោរពបទបញ្ជារដ្ឋធម្មនុញ្ញនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។

មុននោះ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី ២៩ ខែកក្កដា បានអនុម័តឲ្យលោកស្រី FitzGibbon ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសនីហ្សេ ក្រោយរយៈពេលជិតមួយឆ្នាំបន្ទាប់ពីលោកស្រីត្រូវបានតែងតាំង និងប៉ុន្មានថ្ងៃបន្ទាប់ពីពលប្រហារនៅនីហ្សេ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បណ្តាប្រទេសលោកខាងលិចនិងអាហ្រ្វិកជាច្រើន បន្តអំពាវនាវឱ្យរបបយោធានៅនីហ្សេដោះលែងនិងស្តារតំណែងរបស់លោកប្រធានាធិបតី Mohamed Bazoum ឡើងវិញ។ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា ប្រទេសនេះនៅតែផ្តល់អាទិភាពដល់វិធានការការទូត ដើម្បីដោះស្រាយវិបត្តិ ហើយបានបញ្ជាក់ថា ការធ្វើអន្តរាគមន៍យោធាគួរតែជាមធ្យោបាយចុងក្រោយបង្អស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top