• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិក ម៉ិកស៊ិកសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការធ្វើចំណាកស្រុក

 នាថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០១៩ (តាមម៉ោងតំបន់​អាមេរិក) ប្រធានាធិបតីអាមេរិក លោក D​onald Trump បានមាន​ប្រសាសន៍ថា លោកបានព្យួ​រដោយ​គ្មានកាល​កំណត់​ចំពោះ​ផែន​ការ​យក​ពន្ធ​បន្ថែម​សំដៅ​ទៅលើទំ​និញ​ម៉ិក​ស៊ិក​ បន្ទាប់ពីភាគីទាំងពីរសម្រេចបាន ​កិច្ចព្រមព្រៀងលើបញ្ហាធ្វើចំណាកស្រុក​ ។
 
នៅលើបណ្តាញសង្គម Twitter លោក Trump បានសរសេរថា "ខ្ញុំសប្បាយចិត្ត ណាស់​ដែល​បាន​ជូន​ដំណឹង​ដល់អ្នក​ទាំង​អស់​គ្នាថា អាមេរិកសម្រេចបាន កិច្ចព្រមព្រៀង​មួយ ដែលបានចុះហត្ថលេខាជាមួយម៉ិ​ក​ស៊ិក។ ការយក​ពន្ធ​គ្រោង​នឹង​ធ្វើឡើងនៅថ្ងៃទី ១០ ខែ​មិថុនាខាងមុខ ដោយសំដៅលើម៉ិ​ក​ស៊ិក​។ ហេតុដូច្នេះ​ហើយ​វានឹង​ត្រូវបាន​ព្យួរដោយ​គ្មានកាល​កំណត់ផងដៃរ។ រីឯប្រទេសម៉ិកស៊ិ​កវិញ ម៉ិកស៊ិកបានឯកភាពចាត់​វិធាន​ការដ៏តឹងតែង ដើ​ម្បីរាំង​ស្កាត់​ជនចំណាកស្រុកដោយមិនឱ្យឆ្ល​ងកាត់​ម៉ិកស៊ិក និងឆ្ពោះទៅកា​ន់ព្រំដែនភាគខាងត្បូងរបស់យើង​។ កិច្ច​ព្រម​ព្រៀងនេះត្រូវបានបង្ហើយសំដៅរារាំ​ងភាគច្រើន ឬ​ក៏បញ្ចប់ការធ្វើ​ចំណាក​ស្រុក​ខុសច្បាប់​ពីម៉ិក​ស៊ិក​ទៅកាន់​អាមេរិក​ផង​ដែរ "៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top