នេះជាឱកាសសម្រាប់សហគមន៍ជនវៀតណាមជួបជុំនិងចែករំលែកជាមួយគ្នា ព្រមទាំងជួយដល់កូនចៅជំនាន់ក្រោយទទួលបាន បទពិសោធន៍ និងស្វែងយល់បន្ថែមអំពីប្រភពដើមនៃវប្បធម៌ជាតិផងដែរ។
លោក Tran Quyet Chien ម្ចាស់ភោជនីយដ្ឋានវៀតណាមក្នុងរាជធានីភ្នំពេញបាននិយាយថា ឆ្នាំនេះជាលើកទីពីរហើយដែលលោកបានរៀបចំព្រឹត្តិការណ៍វេចនំ អន្សមជ្រុងនៅឯភោជនីយដ្ឋានរបស់ខ្លួន។ នេះជាការជួបជុំគ្នាសម្រាប់បណ្ដាក្រុម គ្រួសារ បុគ្គលិកភោជនីយដ្ឋាន រួមជាមួយនឹងមិត្តភក្តិជនជាតិវៀតណាម ជនជាតិខ្មែរ និងជនបរទេសយ៉ាងច្រើនកុះករ ដែលចង់ស្វែងយល់ពីសកម្មភាពនិងលក្ខណៈដ៏ ស្រស់ស្អាតនៃបុណ្យចូលឆ្នាំប្រពៃណីវៀតណាម។ ក្រៅពីនេះ ការវេចនំអន្សមជ្រុង ក៏ជារបៀបអប់រំកុមារវៀតណាមដែលបានកើត និងធំដឹងក្ដីនៅប្រទេសកម្ពុជា ឱ្យយល់ ដឹងបន្ថែមទៀតអំពីប្រពៃណីវប្បធម៌ជាតិ និងភាពស្រស់ស្អាតក្នុងអំឡុងពេលបុណ្យ តេតរបស់ស្រុកកំណើតផងដែរ។
ដោយបានរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ កន្លងមក អ្នកស្រី Nguyen Nhu Quynh ក៏អន្ទះសារនាំកូនប្រុសទាំងពីរចូលរួមសកម្ម ភាពវេចនំអន្សមជ្រុងផងដែរ។ អ្នកស្រី Quynh បានចែករំលែកថា៖ “ថ្ងៃនេះ កូនៗចូលចិត្តទៅវេចនំណាស់។ កូនៗបានចេះរបៀបលាយអង្ករ វេចនំ ។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះកូនៗមានអនុស្សាវរីយ៍ល្អប្រសើរ ហើយយល់ដឹងបន្ថែមទៀតអំពីវប្បធម៌វៀតណាម និងបុណ្យតេតប្រពៃណីវៀតណាម”៕