លោកស្រី ង្វៀន វៀត ទ្រៀវ ប្រធានសហភាពនារីវៀតណាមនៅអឺរ៉ុប បានឲ្យដឹងថា៖ “ប្រតិភូដែលត្រូវបានជ្រើសរើស ត្រូវតែមានសីលធម៌ ចរិតលក្ខណៈ និងកិត្យានុភាពក្នុងចំណោមប្រជាជនជាមុនសិន។ ក្រៅពីនេះ ពួកគេត្រូវការភាពវៃឆ្លាត និងសមត្ថភាពក្នុងការអនុវត្តភារកិច្ចសំខាន់ៗ ខណៈពេលដែលក៏នៅជិតប្រជាជន ផ្ទៀងស្តាប់ និងគោរពសេចក្តីប្រាថ្នារបស់ប្រជាជន។ ខ្ញុំក៏សង្ឃឹមថា ប្រតិភូមានការប្តេជ្ញាចិត្តក្នុងការបង្កើត របកគំហើញដើម្បីចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី”។
មិនត្រឹមតែតាមដានព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសជាតិពីចម្ងាយប៉ុណ្ណោះទេ អាណិជកជនវៀតណាមជាច្រើននាក់ បានវិលត្រឡប់ មកវៀតណាមវិញក្នុងអំឡុងពេលបោះឆ្នោត ដើម្បីចូលរួមការបោះឆ្នោតដោយផ្ទាល់។ លោកស្រី ឡេ ធឿង ប្រធានសមាគមជនវៀតណាមនៅតំបន់ កាន់សៃ (ជប៉ុន) បានចែករំលែកថា៖ “សម្រាប់ប្រជាជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត ដូចជាពួកយើង ពេលវេលាបានចូលរួមដោយផ្ទាល់ក្នុងការបោះឆ្នោត នាំមកនូវអារម្មណ៍នៃការជិតស្និទ្ធិទៅនឹងមាតុភូមិ។ សន្លឹកឆ្នោតនីមួយៗ មិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ”។








