ផ្នត់គំនិតនេះ
បន្តត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី
១៤ នៅពេលដែលបានកំណត់ថា សមាសភាពសេដ្ឋកិច្ចនេះគឺជា កម្លាំងចលករដ៏សំខាន់បំផុត
នៃសេដ្ឋកិច្ចជាតិ។
“សេចក្តីសម្រេចចិត្តលេខ ៦៨
របស់ការិយាល័យនយោបាយបានសង្កត់ធ្ងន់លើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ខ្ញុំគិតថា
ឱកាសនៅតែមានច្រើនជាងបញ្ហាប្រឈម។ ដូច្នេះហើយ យើងត្រូវតែខិតមកជិត
និងចាប់យកឱកាសទាំងនេះដើម្បីធ្វើសមាហរណកម្មទៅក្នុងស្ថានភាពថ្មី។
សហគ្រាសនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលខាងមុខ។
“យើងមានទំនុកចិត្តយ៉ាងខ្លាំងលើគោលនយោបាយរបស់បក្ស និងរដ្ឋ
លើគ្រប់វិស័យដែលជះឥទ្ធិពលដល់សហគ្រាស ដូចជាដីធ្លី នីតិវិធីរដ្ឋបាល ប្រាក់កម្ចី
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។ នៅពេលដែលសហគ្រាសយើងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយទាំងនេះ
វានឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ”។
ចំណាប់អារម្មណ៍របស់ធុរជនទាំងនេះ
បានឆ្លុះបញ្ចាំងមួយផ្នែកអំពីការរំពឹងទុករបស់សហគមន៍ធុរកិច្ចវៀតណាម
ទាក់ទងនឹងការសម្រេចចិត្តសំខាន់ៗរបស់ប្រទេសជាតិនាពេលថ្មីៗនេះ ដែលកំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់បំផុតនៃការអភិវឌ្ឍ។
ទំនុកចិត្តនេះ គឺជាលទ្ធផលនៃដំណើរ ៤០ ឆ្នាំផ្លាស់ប្តូរថ្មីផ្នត់គំនិត
ដោយសុក្រឹត្យការយល់ដឹងជាបណ្ដើរៗ និងបញ្ជាក់ពីតួនាទីមជ្ឈភាព
របស់សេដ្ឋកិច្ចឯកជនក្នុងការអភិវឌ្ឍប្រទេសជាតិ។
ចាប់ពីមហាសន្និបាតលើកទី
៦ របស់បក្ស សេដ្ឋកិច្ចឯកជនត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃសេដ្ឋកិច្ចពហុវិស័យ
ហើយរហូតដល់មហាសន្និបាតលើកទី ៩ ទី ១០ និងទី ១១
វិស័យនេះត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍ
ហើយអះអាងពីតួនាទីរបស់ខ្លួនក្នុងការកៀងគរធនធានសង្គម។ បន្ទាប់នោះ
នៅក្នុងមហាសន្និបាតលើកទី ១២ ជាលើកដំបូងដែលសេដ្ឋកិច្ចឯកជនត្រូវបានកំណត់ជាកម្លាំងចលករដ៏សំខាន់; នៅក្នុងមហាសន្និបាតលើកទី ១៣
វិស័យនេះត្រូវបានបញ្ជាក់ជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចជាតិ។
សេចក្តីសម្រេចចិត្តលេខ ៦៨ បានបង្កើតការទម្លុះទំលាយក្នុងការត្រិះរិះ
ដោយបញ្ជាក់យ៉ាងច្បាស់ពីតួនាទីមជ្ឈភាពរបស់សេដ្ឋកិច្ចឯកជនក្នុងការជំរុញកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកវេជ្ជបណ្ឌិត Nguyen Hong Hai អាណិកជនវៀតណាមនៅអូស្ត្រាលី
ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ Vin និងជាអ្នកប្រាជ្ញ
Fulbright នៅសាកលវិទ្យាល័សហរដ្ឋអាមេរិក បានអត្ថាធិប្បាយថា៖
“ការផ្លាស់ប្តូរផ្នត់គំនិតនេះ
គឺជាជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងដាច់ខាត
នៅពេលដែលសេដ្ឋកិច្ចឯកជនត្រូវបានទទួលស្គាល់
និងលើកតម្កើងដោយសេចក្តីសម្រេចចិត្តបែបនេះ។ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកថា
ស្មើភាពជាមួយសេដ្ឋកិច្ចរដ្ឋ និងសមាសភាពសេដ្ឋកិច្ចផ្សេងទៀត
ដោយត្រូវទទួលស្គាល់ជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។
នេះគឺជាចំណុចដ៏មានសារៈសំខាន់ណាស់។ ការផ្លាស់ប្តូរផ្នត់គំនិតនេះ ខ្ញុំគិតថា
ដំបូងឡើយគឺចេញពីតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រទេសជាតិ
នៅពេលដែលយើងបានអភិវឌ្ឍដល់កម្រិតណាមួយគឺទាមទារឱ្យមានការផ្លាស់ប្តូរដើម្បីអភិវឌ្ឍន៍បន្ថែមទៀត។
បើមិនដូច្នេះទេ យើងនឹងនៅទ្រឹងមួយកន្លែង ឬសម្បីតែប្រឈមនឹងហានិភ័យរឺរយ៉ាវក៏ដោយ។
ទីពីរ ការផ្លាស់ប្តូរផ្នត់គំនិតនេះ ក៏កើតចេញពីការប្រែប្រួលនៃតំបន់ និងពិភពលោកផងដែរ”។
ការផ្លាស់ប្តូរផ្នត់គំនិតពី
"ការអនុញ្ញាតឱ្យអភិវឌ្ឍន៍" ទៅជា
"ម្ចាស់ការបង្កើតបរិយាកាសអភិវឌ្ឍន៍" ក្នុងនោះ រដ្ឋដើរតួនាទីជាអ្នកអមដំណើរ
ជួយលុបបំបាត់ឧបសគ្គខាងស្ថាប័ន និងចូលប្រើប្រាស់ធនធាន
បានជួយឱ្យសហគ្រាសឯកជនមានទំនុកចិត្ត និងកម្លាំងចលករបន្ថែមទៀត ដើម្បីចាប់ផ្តើមអាជីព
និងច្នៃប្រឌិត។ សារជីវកម្មឯកជនធំៗជាច្រើនបានធ្ចើជាម្ចាស់លើបច្ចេកវិទ្យា
និងវិនិយោគលើវិស័យដែលកាលពីមុនត្រូវបានគ្រប់គ្រងដោយវិស័យរដ្ឋតែប៉ុណ្ណោះ ដូចជា៖
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ឡូជីស្ទិក ឧស្សាហកម្មកែច្នៃ ផលិតកម្ម
និងបច្ចេកវិទ្យាខ្ពស់។ លោក Mai Huu Tin ប្រធាន U&I
Group សមាជិកក្រុមប្រឹក្សាស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន
បានចាត់ទុកថា៖
“ក្នុងវិស័យនីមួយៗ
សុទ្ធតែមានសហគ្រាសឈានមុខគេ។ ក្រៅពីការដើរជួរមុខក្នុងវិស័យរបស់ខ្លួន
ពួកគេថែមទាំងមានបំណងចង់កសាងវិស័យនោះឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាបន្ថែមទៀតផងដែរ។
ពួកគេមិនអាចធ្វើកិច្ចការនេះតែម្នាក់ឯងបានទេ ប៉ុន្តែត្រូវតែកសាង ប្រព័ន្ធអេកូឡូស៊ី
(Ecosystem) នៅក្នុងវិស័យនីមួយៗ។ ប្រព័ន្ធអេកូឡូស៊ីនោះហើយគឺជាទីតាំងតភ្ជាប់សហគ្រាសធុនតូច
និងមធ្យម ឬសូម្បីតែសហគ្រាសធុនមីក្រូ ដើម្បីរួមចំណែកដល់ការរីកចម្រើននៃវិស័យនោះ។
នេះក៏ជាវិធីសាស្ត្រមួយដើម្បីឱ្យយើងមានមូលដ្ឋានក្នុងការរំពឹងទុកនូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតពីរខ្ទង់ប្រចាំឆ្នាំ
និងបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំ"។
ផ្នត់គំនិតត្រូវបានបង្កើតឡើង
ស្ថាប័នត្រូវបានដោះស្រាយដោយសមកាលកម្ម
ដើម្បីប្រែក្លាយការយល់ដឹងឱ្យក្លាយទៅជាកម្លាំងចលករអភិវឌ្ឍន៍ជាក់ស្តែង។
ក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណាក់កាល ២០២៦-២០៣០
តួនាទីនៃសេដ្ឋកិច្ចឯកជនបន្តត្រូវបានអះអាងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើន
ឆ្ពោះទៅរកគោលដៅនៅឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសដ៏រឹងមាំ មានកម្រិតតំបន់
និងពិភពលោក និងចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល៕







