• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍព្រលានយន្តហោះជាតិប្រកបដោយចីរភាព

នោះគឺប្រធានបទនៃសិក្ខាសាលា ដែលបានរៀបចំឡើងនាថ្ងៃទី១៩ ខែតុលា នៅរដ្ឋធានីហាណូយដោយវិទ្យាស្ថានស្រាវជ្រាវផែនការមេនិងការអភិវឌ្ឍ (PDI)។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលគម្រោងព្រលានយន្តហោះអន្តរជាតិ Long Thanh កំពុងទាក់ទាញការយកចិត្តទុកដាក់ជាច្រើននៃសង្គមទាំងមូល។

 តាមផែនការមេ ព្រលានយន្តហោះ Long Thanh ត្រូវបានសាងសង់ដោយឈរលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា៤.០ ហើយមានកម្រិត 4F ដែលជាកម្រិតខ្ពស់ បំផុតតាមស្ដង់ដារនៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ប្រសិនបើផែនការ នេះត្រូវបានរដ្ឋសភាអនុម័ត អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបើកការ ដ្ឋានសាងសង់ព្រលានយន្តហោះ Long Thanh នាដើមឆ្នាំ២០២១។

នៅសិក្ខាសាលានេះ អ្នកជំនាញជាច្រើនបានលើកឡើងមតិស្ដីពីបញ្ហាជាច្រើនដូចជា៖ ការពង្រីកប្រសិទ្ធភាពនៃព្រលានយន្តហោះ ប្រព័ន្ធតភ្ជាប់ព្រលាន យន្តហោះ គំរូវិនិយោគសម្រាប់គម្រោងព្រលានយន្តហោះ និងការកៀរគរដើម ទុនសម្រាប់គម្រោងព្រលានយន្តហោះ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top