• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍទីផ្សារនាំចេញផលិតផលកសិផល រុក្ខផល និងជលផល ក្នុងទីក្រុង Ha Noi

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅក្រុងហាណូយ សិក្ខាសាលាអំពី “ដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារនាំចេញបន្លែ មើម ផ្លែឈើ និង ផលិតផលកែច្នៃពីកសិផល និង ជលផល នៅលើភូមិសាស្រ្តទីក្រុងហាណូយ” បានរៀបចំដោយមន្ទីរកសិផល និង អភិវឌ្ឍជនបទក្រុង Ha Noi ។

 

  គណៈ​ប្រតិភូ​ទស្សនា​ទំនិញ​បាន​ដាក់តាំង​នៅ​សិក្ខា​សាលា​។​

ទីក្រុង​ហាណូយ​ ជា​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ពីរ​ធំបំផុត​ទូទាំង​ប្រទេស​ ​ជាមួយនឹង​សក្តានុពល​ជាច្រើន​ ប្រៀប​ខ្លាំង​ទីក្រុង​ហាណូយ​មាន​ទ្រង់ទ្រាយ​ផលិតកម្ម​កសិកម្ម​ឈរ​លំដាប់មុខ​ទូទាំងប្រទេស​។ បរិមាណ​នៅ​ឆ្នាំ​២០២២ ជាង​៧៣៧​ពាន់​តោន​បន្លែ​ មើម​។ ជាង​១លាន​តោន​ស្បៀង​អាហារ​។ ជ្រូក​១.៤លាន​ក្បាល​ សត្វទ្វេបាទ​ជិត​៤០លាន​ក្បាល​ (ឈរលំដាប់​មុខទូទាំង​ប្រទេស​)។ល។​

  ផលិតផល​បន្លែ​ មើម​ ផ្លែ​ឈើ​​ទទួលបាន ​OCOP បាន​តាំង​លក់​នៅ​កម្ម​វិធី​។​
ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ ទីក្រុង​បន្តជំរុញ​ខ្លាំង​តំបន់​ផលិត​កសិកម្ម​ឯកទេស​ប្រមូល​ផ្តុំ​ ដើម្បី​បង្កើត​វត្ថុធាតុ​ដើម​ ដែលមាន​ទិន្នផល​ច្រើន​ បម្រើ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​និង​ នាំចេញ​៣៥តំបន់​ដាំស្រូវ​ ១០៤​តំបន់​ដាំបន្លែ ៥៦តំបន់​ដាំ​ដើម​ឈើ​ហូប​ផ្លែ​ ៦៦​តំបន់​ចិញ្ចឹម​ជលផល​ ១៦២​តំបន់​ចិញ្ចឹម​សំខាន់​ និង​ប្រមូល​ផ្តុំ។​
  ផលិតផល​បន្លែ​ មើម​ ផ្លែ​ឈើ​​ទទួលបាន ​OCOP បាន​តាំង​លក់​នៅ​កម្ម​វិធី​។​

ទីក្រុង​ហាណូយ​បាន​ផ្តល់​១៦​លេខ​កូដ​​តំបន់​ដាំ​ដើមឈើ​ហូប​ផ្លែ​ និង មូលដ្ឋាន​វេច​ខ្ចប់​ចំនួន​០៤​ ដោយ​មាន​កម្លាំង​ផលិត​ពី​៣០ - ៥០​តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ​ សម្រាប់​បម្រើ​ការ​នាំចេញ​ ក្នុងនោះ​០៨​លេខ​កូដ​បានផ្តល់​ជូន​តំបន់​ដាំ​ចេក​ និង​០៨​លេខ​កូដ​បាន​ផ្តល់​ជូន​តំបន់​ដាំ​ដើម​មៀន​។ នៅពេល​វេលាខាងមុខ​ ទីក្រុង​ហាណូយ​បន្ត​អភិវឌ្ឍ​ផលិតផល​ជាច្រើន​ ដែល​មាន​សក្តានុពល​នាំចេញ​ពោល​ខាងលើ​ ៧០០០ហិកតា​ស្រូវ​Japonica។ ៣.២០០​ហិកតា​ចេក​អំបូង​លឿង​ លើ​៥០០០​ហិកតា​បន្លែ​សុវត្ថិភាព​ ១០០​ហិកតា​បន្លែ​សរីរាង្គ​ និង ផលិតផល​កែច្នៃ​ជាច្រើន​ ដែល​មាន​សក្តានុពល​នាំចេញ​។ល។ នៅលើ​ភូមិ​សាស្រ្ត​ទីក្រុង​ហាណូយ​ បច្ចុប្បន្ន​មាន​ជាង​៧០​ពាន់​មូលដ្ឋាន​ផលិតកម្ម​ កែច្នៃ ធ្វើ​អាជីវកម្ម​ស្បៀង​អាហារ​។​

  ផលិតផល​បន្លែ​ មើម​ ផ្លែ​ឈើ​​ទទួលបាន ​OCOP

តាម​តួលេខ​ស្ថិតិ​នៃ​នាយកដ្ឋាន​ស្ថិតិ​ នៅ​២០២២​ នាំចេញ​កសិផល​និង​ជល​ផល ​របស់​ទីក្រុង​ហាណូយ​ ជិត​១.៧៥ពាន់លាន​ដូល្លាអាមេរិក​ ក្នុងនោះ​ទំនិញ​កសិផល​ស្បៀង​ ៨៧១លាន​ដុល្លាអាមេរិក​ កើន​១២.២% ឈើ​និង​ផលិតផលធ្វើ​អំពី​ឈើ​ ​សម្រេច​បាន​៨៨៣លាន​ដូល្លាអាមេរិក កើន​១៧.៥%។​

  សិក្ខាសាលា​ ដំណោះស្រាយ​អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ​បន្លែ មើម​ ផ្លែឈើ​ និង​ផលិតផល​កែច្នៃ​កសិផល​និង​ជលផល​នៅទីក្រុង​ហាណូយ​។​

មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ទីក្រុង​ហាណូយ​ បន្ត​សហការ​ការិយាល័យ​ SPS វៀតណាម​​ព័ត៌មាន​អំពីសក្តានុពល​ទីផ្សារ​ ណែនាំ​ចុះបញ្ជី​លេខកូដ​តំបន់​ផលិតកម្ម​ ដំណោះស្រាយ​អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ​កសិកម្ម​។ល។​

  លោក​ ឡេ ស្វឹន​ទ្រឿង​ - នាយករង​នៃ​សាខា​នាយកដ្ឋាន​​ដាំដុះ​និង​ការពារ​រុក្ខជាតិ​ហាណូយ​ ថ្លែង​បទ​បង្ហាញ​នៅ​សិក្ខាសាលា​។​

ទន្ទឹមនោះ គណៈ​ប្រតិភូ​ចូល​រួម​សិក្ខា​សាលា​ មាន​បទបង្ហាញ​ជាច្រើន​ ផ្តល់​យោបល់​ជាក់ស្តែង​ តម្លៃ​សម្រាប់​គណៈ​រៀប​ចំ​សរុប​ធ្វើ​ជា​មូលដ្ឋាន​ ដើម្បី​មាន​គោលនយោបាយ​ជាក់ស្តែង​ មានប្រសិទ្ធភាព​ចូល​រួម​ជំរុញ​ផលិតកម្ម​ និង​នាំចេញ​ផលិតផល​កសិកម្ម​និង​ជល​ផល​នៅពេល​វេលាខាងមុខ​។​

អនុវត្ត​៖ ត្រឹន​ថាញ​យ៉ាង កាសែតរូបភាពវៀតណាម​

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top