• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរទិវាបុណ្យជាតិវៀតណាម នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

នាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាម។
អគ្គកុងស៊ុល Nguyen Dang Thang ថ្លែងមតិនៅទីនេះ។ រូបថត៖ VOV / អូស្ត្រាលី

ភ្ញៀវកិត្តិយសប្រមាណ ៥០០ នាក់ រួមមានតំណាងរដ្ឋាភិបាលរដ្ឋ New South Wales ទីភ្នាក់ងាររដ្ឋមួយចំនួន គណៈប្រតិភូអង្គទូតប្រចាំនៅទីក្រុងស៊ីដនី តំណាងស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងអាណិកជនវៀតណាមយ៉ាងច្រើនកុះករបានមកចូលរួមពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិវៀតណាម។

ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុល Nguyen Dang Thang បានចែករំលែកអំពីអត្ថន័យនៃទិវាបុណ្យជាតិ និងសមិទ្ធិផលដែលវៀតណាមសម្រេចបាននាប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គកុងស៊ុល Nguyen Dang Thang បានឲ្យដឹងថា ក្រោយរយៈពេលជិត ៨ ទស្សវត្សរ៍មក វៀតណាមស្ថិតក្នុងបញ្ជីខឿនសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក។ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ នៅជុំវិញពិភពលោក ជាដៃគូយុទ្ធសាស្ត្រនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ រួមទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ វៀតណាមនិងអូស្ត្រាលីទើបបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ត្រូវបានបង្ហាញតាមរយៈការជួយឧបត្ថម្ភយ៉ាងឆាប់រហ័សរបស់អូស្ត្រាលីចំពោះវៀតណាមក្នុងការទប់ទល់នឹងផលវិបាកនៃព្យុះទីហ្វុង Yagi

ពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិវៀតណាមរៀបចំដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងស៊ីដនី នាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកម្មវិធីតន្ត្រីក្រោមប្រធានបទ ដំណើរវៀតណាម

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top